ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារឡើងវិញ ព្រៃឈើក្រសាំង
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាលើករណីនៃការប្រើប្រាស់ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារឡើងវិញ ព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអធិការនគរបាលស្រុករមាសហែក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក លោកប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុក លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍន៍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យសូរិយោដីភូមិបាលស្រុក លោក លោកស្រីមេឃុំ អណ្ដូងត្របែក, ក្រសាំង, ត្រស់ និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ម៉ែន អេង អភិបាលរងខេត្ត បានលើកឡើងថា អាជ្ញាធរស្រុក-ឃុំ ត្រូវបង្កេីនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លេីការងារមួយនេះ ក្នុងការចុះត្រួតពិនិត្យដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំងជាប្រចាំ។ ចាប់ពីពេលនេះ តទៅបេីសិនជាប្រជាពលរដ្ឋមួយណានៅតែបន្តធ្វេីសកម្មភាពចាប់យកដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំង យកមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត សូមអាជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

ដោយ៖ ភក្ដី

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច