ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា នឹងធ្វើឲ្យក្រសួងព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋ ដែលមានគុណភាព និងប្រសិទ្ធភាព
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងធ្វើឲ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ នេះ។

កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ខ្ញុំទទួលបេសកកម្មពី រដ្ឋសភា រាជរដ្ឋាភិបាល ពីបក្ស ក្នុងអាណត្តិទី ៧ នេះ គឺដើម្បីធ្វើឲ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព»។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ចាប់ផ្ដើមដំបូង ក្រសួងព័ត៌មាន ផ្ដោតចំណុច ២ សំខាន់ ទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើប។
តើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ផ្ដោតលើអ្វី ៖
ទី១-មន្ត្រី ត្រូវតែមានកន្លែងធ្វើការ។
ទី២-ចាប់ផ្ដើមដំបូង មន្ត្រី ត្រូវតែមានសម្ភារៈគ្រប់គ្រាន់ ដើម្បីធ្វើការនេះជារដ្ឋបាលទំនើបអាចមើលឃើញនឹងភ្នែក ហើយជាជំហានដំបូង នឹងរៀបចំជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រសួង។
-ទំនើបកម្មធនធានមនុស្ស សំដៅទៅលើការធ្វើបច្ចុប្បន្នភាពខ្លួនយើងជាមន្ត្រីឲ្យស្របទៅនឹងការវិវត្តន៍របស់សង្គមឌីជីថល។
-គោលការណ៍ នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺ អ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកតំណែងទេ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តទៀតថា យើងមិនអាចយកមនុស្សគ្មានជំនាញមកកាន់តួនាទី ដែលធ្វើឲ្យប៉ះពាល់មុខមាត់របស់ក្រសួងផង និងប៉ះពាល់ដល់គុណភាពការងារក្នុងការបម្រើរាជរដ្ឋាភិបាលលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិទេ។ ហើយការជ្រើសរើសមន្ត្រី នឹងបើកឲ្យមានការប្រឡង អ្នកមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចនៅទំនេរ ដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសពេលចូលនិវត្តន៍។ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់ឲ្យមានការប្រឡង ហើយអ្នកមានសមត្ថភាព មានពិន្ទុខ្ពស់ នឹងទទួលតំណែងដែលទំនេរ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ