Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត យង់ ពៅ ស្វាគមន៍ការបង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ដោះស្រាយបញ្ហា និងសំណូមពរពលរដ្ឋ

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានស្វាគមន៍ចំពោះការបង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសសម្រាប់ចុះដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការស្វាគមន៍នេះ បន្ទាប់ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមដំបូងដែលឯកឧត្ដមបង្កើតឡើងនោះ គឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មាន ដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឲ្យខ្ញុំ ហើយកុំអន្តរាគមន៍ទៀត នៅក្នុងខុទ្ទកាល័យខ្ញុំហ្នឹង ខ្ញុំបង្កើតក្រុមអន្តរាគមន៍ពិសេសមួយ សម្រាប់ចុះដោះស្រាយការងារ មិនមែនទៅដណ្ដើមការងាររបស់ខេត្តទេ ដើម្បីជួយតាមដានការងាររបស់ខ្ញុំ ពេលខ្លះទៅជួយតាមដានមើលការដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំអត់មានពេល»។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការបង្កើតក្រុមខាងលើនេះឡើង គឺអាចប្រមូលព័ត៌​មានបានលឿនរហ័ស និងអាចដោះស្រា​យបានទាន់ពេលវេលា។

លោកថា នៅក្នុងការដឹកនាំ មិនថាកាលពីពេលមុន ឬក្នុងពេលបច្ចុប្បន្ននេះទេ គឺតែងតែត្រូវការព័ត៌​មានលឿនរហ័ស ដើម្បីដោះស្រាយបញ្ហា និងសំណូមរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ម្យ៉ាងទៀត ប្រជាពលរដ្ឋតែងតែផ្ដល់មតិយោបល់ និងលើកឡើងអំពីបញ្ហា សំណូមពរ នៅលើបណ្ដាញសង្គមនាន។ ដូច្នេះ ប្រសិនបើមិនមានក្រុមប្រមូលព័ត៌មានទេនោះ ប្រាកដជាមិនអាចដោះស្រាយបញ្ហាបានលឿនរហ័យនោះឡើយ។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍បែបនេះថា «ប្រជាជនតែងតែផ្ដល់មតិយោបល់តាមបណ្ដាញសង្គម ឬក៏រអ៊ូរទាំតាមបណ្ដាញសង្គមជាហូរហែ អញ្ចឹងប្រសិនបើគ្មានក្រុមទទួលព័ត៌មាននេះរហ័សទេ ដូច្នេះមិនអាចដោះស្រាយការងារហ្នឹង បានលឿនរហ័សឲ្យប្រជាជនទេ»។

បើតាមអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បញ្ហា និងសំណូមពរ ដែលប្រជាពលរដ្ឋតែងតែលើកឡើងឲ្យអាជ្ញាធរ និងរាជរដ្ឋាភិបាល ជួយដោះស្រាយនោះ គឺបញ្ហាគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង ជាដើម។ ចំណុចទាំងនេះ គឺរាជរដ្ឋាភិបាល គួរចាត់វិធានការដោះស្រាយមុនគេ។ បន្ទាប់មកគឺបញ្ហាកសិកម្ម ដែលពាក់ព័ន្ធនឹងទីផ្សារកសិផល ផលិតកម្ម ការដាំដុះ ការចិញ្ចឹម និងការទប់ស្កាត់ការនាំចូលខុសច្បាប់ ជាដើម។

បន្ទាប់មកទៀត គឺបញ្ហាយុត្តិធម៌សង្គម ដែលត្រូវអនុវត្តឲ្យមានភាពស្មើៗគ្នា សម្រាប់ប្រជាពលរដ្ឋទាំងអស់។ ចំណែកបញ្ហាជម្លោះដីធ្លី ក៏មានប្រជាពលរដ្ឋតែងតែលើកឡើងផងដែរ ហើយរាជរដ្ឋាភិបាលអាណ​ត្តិថ្មី គួរតែមានវិធានការដោះស្រាយដែរ។ នេះបើតាមការលើកឡើងបន្ថែមពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៨ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម