Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនសន្តិសុខម្នាក់ក្រោយលួចម៉ូតូបុគ្គលិកក្រុមហ៊ុន​

បានផុស

នៅ

ជនសង្ស័យម្នាក់ក្នុងចំណោម២​នាក់ ត្រូវ​បានកម្លាំង​នគរបាល​ប៉ុស្ដិ៍អូរបែកក្អម នៃអធិការដ្ឋាន​នគរ​បាលខ​ណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួនករណី​លួច​ម៉ូតូ ។​

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខប្រាប់​អោយដឹងថា កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម​​កាលពី​ម៉ោង២១និង​០០​នាទី យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួច​ម៉ូតូ នៅ​ចំណុច​ចំណត​ដាក់​ម៉ូតូ​ក្រុមហ៊ុន ហុងកុង​ត្រេន​ប្រូ​សឺ​វី​ស ផ្លូវ​សហព័ន្ធរ៉ុស្ស៊ី​ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បង្កដោយ​ជនសង្ស័យ២​នាក់ ក្នុងនោះ​គេចខ្លួនម្នាក់​ឈ្មោះ ម៉ៅ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ ម៉ោង​២២ និង​៣២​នាទី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនឈ្មោះ សឿន សុខ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិ​សុខ ​យាម​នៅ​ចំណុច​កើត​ហេតុ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ។​

ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ១​គ្រឿងម៉ាក សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង1M-7223 របស់​ជនរងគ្រោះឈ្មោះ សាក ច័ន្ទណាវង្ស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិកក្រុមហ៊ុន ហុងកុង​ត្រេ​ន​ប្រូ​សឺ​វី​ស ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​២៧៨សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។

បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤២ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៣ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៤ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម