Connect with us

ព័ត៌មានជាតិ

ថ្ងៃ​នេះ​វ៉ាក់សាំង ០៣ លាន​ដូស​ទៀត នឹង​ផ្តល់​ដល់​កម្ពុជា

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្ងៃ​នេះ​នឹង​មាន​ការ​ប្រកាស​បន្ទាប់​ពី​ជំនួប​ជាមួយ​អគ្គរដ្ឋ​ទូត​អូស្រ្តាលី ដែល​នឹង​ផ្តល់​ជំនួយ​វ៉ាក់សាំង​ចំនួន ០៣ លាន​ដូស ស្មើកញ្ចប់​ទឹក​ប្រាក់ ២៨ លាន​ដុល្លារ​​ដល់​កម្ពុជា តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​អូស្រ្តាលី។

សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ពី​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​របស់​អូស្រ្តាលីចំនួន ០៣ លាន​ដូស​ បន្ថែម​វ៉ាក់សាំង​ដែល​កម្ពុជានឹង​​ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន​និង​គម្រោង​កូវ៉ាក់របស់​អង្គការ​សុខភាព​ពិភពលោក​។

រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១ លាន​ដូស ដល់​កម្ពុជា ហើយ​អាច​​ដឹក​មក​ដល់​ជើង​ទី​មួយ​ចំនួន ៦០ ម៉ឺន​ដូសនា​អំឡុង​ខែ​កុម្ភៈ​នេះ។

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ តាម​រយៈគម្រោង​កូវ៉ាក់របស់​អង្គការ​សុខភាព​ពិភពលោក​ចំនួន ០៧ លាន​ដូស និង​ទិញ​តាម​រយៈ​គម្រោង​កូវ៉ាក់​ចំនួន ០១ លាន​ដូស​ថែម​ទៀត ដើម្បី​ចាក់​ដល់​ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម