Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា លឹម ហេង ៖ ការនាំចូលទំនិញខុសច្បាប់​គ្មានគុណភាពជាការបំផ្លាញ SME និងផលិតផលក្នុងស្រុក

បានផុស

នៅ

ការហូរចូលទំនិញពីបរទេស ដោយមិនមានច្បាប់អនុញ្ញាត និងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមស្តង់ដារគុណភាព បាននិងកំពុងជះឥទ្ធិពលមិនល្អដល់វិស័យសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដើម្បីលើកតម្កើងផលិតផលក្នុងស្រុក ជាពិសេសវិស័យ SME ឱ្យមានដំណើរការល្អ ត្រូវទប់ស្កាត់ឱ្យបាននូវការនាំចូលទំនិញខុសច្បាប់។

បើតាមអ្នកឧកញ៉ា លឹម ហេង ប្រទេសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវតែធ្វើ​ពាណិជ្ជកម្មនាំចេញនាំចូល ប៉ុន្តែអ្វីដែលកម្ពុជា ចង់បានគឺការប្រកួតប្រជែងដោយមានតម្លាភាព ដើម្បីឱ្យសហ​គ្រាស​​ធុនតូច និងមធ្យមក្នុងស្រុកអាចរស់បាន។ ដើម្បីឱ្យ SME អាចរស់បាន ត្រូវរឹតបន្តឹងច្បាប់ស្តីពីការនាំចេញ​នាំចូល​ឱ្យអនុលោមតាមច្បាប់ ជៀសវាងការគេចវេសធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុក។ មួយវិញទៀត ប្រសិនបើ​ផលិតផល​​នាំចូលទាំងនោះ ពុំមានការពិនិត្យស្តង់ដារគុណភាពឱ្យបានត្រឹមត្រូវទេ នោះនឹងប៉ះ​ពាល់ដល់សុខភាព​អ្នកប្រើប្រាស់ផងដែរ។

អ្នកឧកញ៉ាបន្តដូច្នេះថា« ការនាំចូលទំនិញដែលខុសច្បាប់ អត់គុណភាព ឬមានគុណភាពក៏ដោយ គឺនឹងប៉ះពាល់ដល់​អ្នកផលិតក្នុងស្រុក ដូច្នេះទាមទារចាំបាច់នូវការរឹតបន្តឹងអនុវត្តច្បាប់នាំចូលឱ្យមានប្រសិទ្ធភាព ជៀសវាងការប្រកួត​ប្រ​ជែង​ដោយមិនស្មើភាពគ្នា»។

ឧកញ៉ា នឹម វណ្ណៈ អ្នកជំនួញក្តោបក្តាប់អាជីវកម្មជាច្រើនក្នុងដៃ បានលើកឡើងតាមរយៈបណ្តាញសង្គម​ហ្វេសប៊ុកផ្លូវការ​ថា ការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាក។ ឧកញ៉ាបន្តដូច្នេះថា« ក្រសួងកសិកម្ម “ កសិផលបាន​តម្លៃខ្ពស់ មិនមែនជាអ្វីដែលយើងចង់បានទេ អ្វីដែលចង់បានគឺថ្លៃលើការផលិតទាប “។ ចង់បានថ្លៃលើការផលិតទាប យ៉ាងមិច?? បើ ជី សាំង អគ្គិសនី គឺយើងមិនអាចគ្រប់គ្រងបានឡើយ តែអ្វីដែលក្រសួងអាច​ធ្វើបានគឺទប់ស្កាត់​ការនាំ​ចូល​គេចពន្ធនានា ដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរយើងក្នុងស្រុក»។

វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោម SME ជាង ៩០ភាគរយ បានចូលរួមចំណែកប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើត​ការងារប្រមាណ ៧០ភាគរយ នៃសេដ្ឋកិច្ចជាតិ។

សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅតែត្រូវបានចាត់ទុកថា ជា​ផ្នែក​ដ៏សំខាន់​ក្នុង​ការជំរុញ​កំណើន​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា ​ដែល​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​សម្រេចបាន​ផែនការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម