ព័ត៌មានជាតិ
ជនជាតិដើមភាគតិចឃុំថ្មកែវទទួលបានអាគារសិក្សាមួយខ្នងសម្រាប់លើកកម្ពស់វិស័យអប់រំ
អាជ្ញាធរស្រុកសៀមប៉ាងរៀបចំសាសងសង់អាគារសិក្សាថ្មី១ខ្នង ដែលមាន ៥ បន្ទប់ និងអន្តេវាសិកដ្ឋានសម្រាប់គ្រួស្នាក់នៅ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងគុណភាពសិក្សា ដើម្បីធ្វើឱ្យកូនចៅប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់។

លោក ផាន់ យុត អភិបាលស្រុកបានបញ្ជាក់ថា៖ នេះជាសមិទ្ធផលថ្មីមួយទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្កល់ឱ្យដើម្បីសាងសង់ បំពេញតម្រូវការក្នុងពេលដែលសិស្សានុសិស្សមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានជំរុញលើកទឹកចិត្តដល់កូនចៅបងប្អូនជនជាតិដើមភាគតិចនៅតំបន់នេះ បានមករៀនសូត្រនៅជិតផ្ទះផងដែរ។
លោកបន្តថា៖ ក្រោមជំនួយឧបត្ថម្ភពីធានាគារពិភពលោក តាមរយៈគម្រោង GIEP បានជួយលើកកម្ពស់ដល់វិស័យអប់រំនៅស្រុកជាប់ព្រំដែនឡាវមួយនេះ ឱ្យបានល្អប្រសើរឡើង ក្នុងនាមថ្នាក់ដឹកនាំស្រុកសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការលើកកំពស់វិស័យអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ជាតិទាំងមូល ជាពិសេសបានពង្រឹង និងពង្រីក សាលារៀននៅគ្រប់តំបន់ ប្រកបដោយស្តង់ដា ហើយពង្រឹងគុណភាពគ្រូបង្រៀន បានន័យថាយើងមានសាលាល្អ-គ្រូល្អ -ថ្នាក់ដឹកនាំល្អ-ធ្វើឱ្យវិស័យអប់រំកាន់តែរីកចំរើនថែមទៀត។

លោក ស៊ុត សុវណ្ណ តំណាងឱ្យប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងទាំងអស់សម្ដែងការសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ បានផ្តល់សាលារៀនមកដល់ទីជនបទ ហើយនេះជាយន្តការមួយបានកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស ដែលនៅឆ្ងាយពីសាលារៀន អញ្ចឹងវាបង្កលក្ខណៈងាយស្រួលដល់កូនចៅរបស់ពួកគាត់មករៀន មិនចំណាយថវិកា មិនចំណាយមធ្យោបាយ មិនពិបាកក្នុងការចុះឡើង ហើយចាប់ពីថ្ងៃនេះទៅកូនចៅ ក៏មិនបោះបង់ចោលសាលារៀនទៀតដែរ ព្រោះមានសាលានៅជិតផ្ទះហើយគ្មានបញ្ហាចោទទេ។
លោក សម ប៊ុនធិន អភិបាលរងស្រុកនិងជាប្រធានគណៈកម្មការ គ្រប់គ្រងដឹកនាំការសាងសង់សាលារៀននេះបានបញ្ជាក់៖ ក្រុមបច្ចកទេសនិងប្រឹងប្រែងអនុវត្តការងារសាសង់អាគារសិក្សា អន្តេវាសិកដ្ឋាន និងបន្ទាប់អនាម័យឱ្យមានគុណភាពត្រឹមត្រូវទៅតាមស្តង់ដា និងគំរូប្លង់ផងដែរ។

លោកបន្តថា៖ សមិទ្ធលថ្មីនេះនៅពេលសាងសងរួច ពិតជាបានលើកកំពស់គុណភាពអប់រំនៅភូមិឃុំជាប់ព្រុំ ដែនប្រទេសជិតខាងឱ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា៖ សាលារៀនអនុវិទ្យាល័យសាងសង់ថ្មីមានទទឹង ៩ ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រស្មើនឹង៥បន្ទប់ អន្តេវាសិកដ្ឋានសម្រាប់គ្រូស្នាក់នៅមួយខ្នង និងបន្ទាប់អនាម័យ និងបានធ្វើការជួសជុយអាគារមួយខ្នងសរុបចំណាយថវិកា ជាងចំនួន ១៧ ម៉ឺនដុល្លារ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត