សន្តិសុខសង្គម
ពលរដ្ឋក្នុងក្រុងបាត់ដំបងរអ៊ូរឿងដំឡើងថ្លៃប្រមូលសំរាម
ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅសាលាក្រុងបាត់ដំបងអាចប្រមូលលុយបានច្រើន តាមរយៈការដំឡើងថ្លៃប្រមូលសំរាម ខណៈទីតាំងខ្លះមិនដែលចូលប្រមូលដល់ក៏មានវិក្កយបត្របញ្ជូនទៅដល់ដែរ។

ចាប់ពីដើមខែសីហារហូតមក មានការលើកឡើងពីមាត់មួយទៅមាត់មួយ ដោយម្នាក់ៗបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើសាលាក្រុងបាត់ដំបង ដែលបានចេញលិខិតផ្សព្វផ្សាយនូវការតម្លើងថ្លៃលើសេវាប្រមូលសំរាមលើសង្កាត់ទាំង ១០ ក្នុងក្រុងបាត់ដំបង ដោយសាលាក្រុងជាអ្នកដេញថ្លៃ និងប្រមូលលុយ ឯអ្នកកើបសំរាមគឺបុគ្គលិកក្រុមហ៊ុន សុិន ទ្រី ដដែល ដោយគ្រាន់តែពេលនេះ សាលាក្រុងទិញសំរាមគិតជាគីឡូក្រាមពីក្រុមហ៊ុនសុិនទ្រី ក្នុងតម្លៃ១ តោន ៦២.០០០ រៀល។
ប្រភពមួយចំនួនបាននិយាយថា បច្ចុប្បន្នផ្ទះជួលត្រូវរាប់បន្ទប់គិតលុយ ដោយក្នុងមួយបន្ទប់ ១ ដុល្លារ ទោះបីជាផ្ទះជួលនោះគ្មានភ្ញៀវចូលក៏ដោយ។

ដោយឡែកគ្រឹះស្ថានឯកជននានា ដែលកន្លងមកធ្លាប់តែបង់លើសេវាប្រមូលសម្រាមក្នុងមួយខែ ត្រឹមតែ ២០ មុឺន ឥឡូវឡើងដល់ ៨០ មុឺន កន្លែងខ្លះជាង១លាន។
បច្ចុប្បន្នក៏នៅតែមានការជជែកវែកញែកដែរលើបញ្ហានេះ ពីសំណាក់មជ្ឈដ្ឋានជាច្រើន ដោយសារតែផ្ទះមួយខ្នងជាទូទៅបង់តែ២មុឺន ឥឡូវឡើង៥មុឺន ហើយបើមានតូបតូចៗលក់នៅខាងមុខផ្ទះទៀត ត្រូវរាប់យកតែម្តង គឺតូបមួយតម្លៃ ១៤.០០០ រៀល បន្ថែមទៀត ហើយបុគ្គលិកសាលាក្រុងមិនត្រឹមតែដើរចែកវិក្កយបត្រលើ១០សង្កាត់ ដែលមាន៦២ភូមិប៉ុណ្ណោះទេ គេថែមទាំងជ្រុលទៅចែកដល់ស្រុកផ្សេងទៀត ដែលជាដែនកំណត់របស់ក្រុមហ៊ុនផ្សេងទៅទៀត។
លោក ណយ ចេក អនុប្រធានការិយាល័យសាធារណការ នៃសាលាក្រុងបាត់ដំបងបានបញ្ជាក់ថា ដោយសារតែពេលនេះ រថយន្តដឹកសំរាមក៏ច្រើន ហើយការប្រមូលគឺទៅតាមភូមិសាស្ត្រ ដោយកន្លែងខ្លះ២ថ្ងៃម្តង កន្លែងខ្លះទៀត ៤ថ្ងៃម្តង មិនដូចពីមុនដែលការប្រមូលមានការយឺតយ៉ាវ រហូតធ្វើឱ្យសំរាមស្អុយរលួយ។
ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាការប្រមូលសំរាមយឺត ឬលឿន វាគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុនប្រមូលសំរាម និងជានាទីមើលការខុសត្រូវរបស់សាលាក្រុងទៅហើយ ហេតុអ្វីបានជាមកតម្លើងថ្លៃសេវាប្រមូលសំរាមបែបនេះទៅវិញ?
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ