Connect with us

ព័ត៌មានជាតិ

អតីតអភិបាលខេត្ត ៧រូប ក្លាយជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

បានផុស

នៅ

ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ មានសមាសភាពរដ្ឋលេខាធិការចំនួនជាង៤០រូប ហើយអនុរដ្ឋលេខាធិការប្រមាណជាង៦០រូប។ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ប្រមាណជាង១០០រូបនេះ មានអតីតអភិបាលចំនួន៧នាក់ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតអភិបាលខេត្តទាំង ៧រូបនេះ រួមមាន៖

១/ លោក ប៉ាវ ហមផាន

លោក ប៉ាវ ហមផាន ជាអតីតអភិបាលខេត្តរតនគិរី ដែលបានឡើងកាន់តំណែងនៅចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤​។ ក្រោយបញ្ចប់តំណែងជាអភិបាលខេត្ត លោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង​មុខតំណែងជារដ្ឋលេខាធិការ នៅឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ដែលជាអាណត្តិថ្មីនៃរាជរដ្ឋាភិបាល លោកក៏នៅបន្តតំណែងជារដ្ឋលេខាធិការនេះ។ ជារដ្ឋលេខាធិការ សម្រាប់អាណត្តិទី៧នេះ លោក ប៉ាវ ហមផាន ត្រូវទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

២/ លោក អ៊ុង សាមី

លោក អ៊ុង សាមី គឺជាអតីតអភិបាលខេត្តព្រៃវែង ដែលបានបញ្ចប់មុខតំណែង តាំងពីឆ្នាំ២០១២។ ក្រោយការបញ្ចប់តំណែងជាអភិបាលនេះ លោក អ៊ុង សាមី ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការ។ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះ លោក អ៊ុង សាមី នៅតែបន្តតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារអន្តរក្រសួងកាត់ឆ្វៀលដីពីតំបន់ការពារ។

៣/ លោក អ៊ុត សំអន   

អតីតអភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៧នេះ ដែលទទួលបន្ទុកលើចង្កោមការងារជាមួយលោក អ៊ុង សាមី។ មុនឡើងជារដ្ឋលេខាធិការ លោក អ៊ុត សំអន មានតំណែងជាអនុរដ្ឋលេខាធិការ គឺក្រោយពេលដែលលោក​ត្រូវបានបញ្ចប់តំណែងពីអភិបាលខេត្តកំពង់ធំ កាលពីចុងឆ្នាំ២០១៦។

៤/ លោក អ៊ំ ម៉ារ៉ា

លោក អ៊ំ ម៉ារ៉ា ជាអតីតអភិបាលខេត្តព្រះវិហារ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ហើយក្រោយមក លោក​មកកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈនៅពាក់កណ្ដាលឆ្នាំ២០២២ លោក បានត្រូវដំឡើងជារដ្ឋលេខាធិការ រហូតមកដល់អាណត្តិថ្មីនេះ។ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ំ ម៉ារ៉ា ទទួលភារកិច្ចលើកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ។  

៥/ លោក ផាន់ ចាន់ធុល

លោក ផាន់ ចាន់ធុល ជា​អតីតអភិបា​ល​រងខេត្តព្រៃវែង ក្រោយមកលោក បានផ្ទេរជាអភិបា​ល​រងខេត្ត​ប៉ៃលិន​ ក្នុងឆ្នាំ ២០១៤​ ហើយនៅឆ្នាំ២០១៨ លោក ក៏ឡើងជាអភិបាលខេត្តប៉ៃលិន។ លុះនៅចុងឆ្នាំ២០២០ លោក ត្រូវបានបញ្ចប់តំណែងពីអភិបាលខេត្តប៉ៃលិន ហើយមកកាន់ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ ពាក់កណ្ដាលឆ្នាំ២០២២ លោក ផាន់ ចាន់ធុល ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រហូតដល់អាណត្តិថ្មីនេះ ដែលលោក​ទទួលភារកិច្ចក្នុងចង្កោមការងារដូចលោក អ៊ំ ម៉ារ៉ា ដែរ ពោលគឺកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ។

៦/ លោក ជាវ តាយ

លោក ជាវ តាយ ធ្លាប់ធ្វើជាអភិបាលរងខេត្តកណ្តាល ហើយនៅឆ្នាំ២០១៨ លោក ត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ខណៈកាលពីឆ្នាំ២០២១  លោក ជាវ តាយ ត្រូវបានផ្ទេរទៅកាន់ជាអភិបាលខេត្តពោធិ៍សាត់។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានបញ្ហាសុខភាព លោក ជាវ តាយ ក៏ត្រូវបានសម្រួលភារកិច្ចមកកាន់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ នៅក្នុងអាណត្តិទី៧នេះ លោក ជាវ តាយ នៅតែបន្តកាន់តំណែងរដ្ឋលេខាធិការនេះដដែល។  

៧/ លោក ម៉ុម សារឿន

ជាអតីតអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សាវឿន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៧នេះ។ មែនទែនទៅ លោក ម៉ុម សាវឿន ក្លាយជាអនុរដ្ឋលេខាធិការនេះ កាលពីឆ្នាំ២០២១ គឺក្រោយលោក បញ្ចប់អាណត្តិជាអភិបាលខេត្តស្ទឹងត្រែង ដែលលោក​បានឡើង​កាន់តំណែងអភិបាលខេត្តនេះ តាំងពីចុងឆ្នាំ២០១៦៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម