Connect with us

ព័ត៌មានជាតិ

កសិករខកចិត្តធ្លាក់ចុះទិន្នផលពោតក្រហមដោយសាររាំងស្ងួត ស្របពេលតម្លៃលើទីផ្សារល្អ

បានផុស

នៅ

បាត់ដំបង៖ ប្រជាកសិករ ដែលប្រកបរបរដាំដំណាំពោតក្រហម នៅតាមបណ្តាស្រុកជាប់ព្រំប្រទល់កម្ពុជាថៃមួយចំនួន មានការខកចិត្តដោយសារទិន្នផលពោតក្រហមធ្លាក់ចុះខ្លាំង ស្របពេលតម្លៃលើទីផ្សារល្អ ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សាំង វ៉ាន់ ជាអ្នកប្រកបរបរដាំពោតក្រហម ក្នុងស្រុកកំរៀង ជាច្រើនឆ្នាំមកហើយ បានរៀបរាប់ឲ្យដឹងថា ដោយសារតែភាពរាំងស្ងួត  បានអូសបន្លាយពេលបង្កឲ្យផលដំណាំពោតរបស់អ្នកស្រីខូចខាតស្ទើរទាំងស្រុងលើផ្ទៃដី ២ហិកតា ដែលក្រុមគ្រួសារលោកស្រី បានធ្វើយូរឆ្នាំមកហើយនោះ ហើយក៏មិនដែលទទួលផលអាក្រក់ដូច​ឆ្នាំនេះដែរ បើទោះបីដំណាំមួយនេះធ្វើប្រវ៉ាស់ជាមួយមេឃក៏ដោយ តែងទទួលបានផលល្អកាលពីឆ្នាំមុនៗ។

អ្នកស្រីបន្តថា ដោយសារភាពរាំងស្ងួត ការប្រមូលផលពោតឆ្នាំនេះបានតែ២តោនប៉ុណ្ណោះ លើផ្ទៃដី ២ហិកតា ខណៈឆ្នាំមុនៗទទួលផលបានចាប់ពី២៥ ទៅ ៣២តោន លើទំហំដី ២ហិកតានេះ ហើយតម្លៃក៏បានសមរម្យ ដោយបានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងប្រសើរ។

កសិករមួយរូបទៀត លោក សាន ផុន កំពុងមមាញឹកនាំគ្រួសារបកសំបកផ្លែពោតក៏បានរៀបរាប់ថា ឆ្នាំនេះផ្លែពោត​ស្កកច្រើនណាស់មិនអាចផ្គត់ផ្គង់តាមតម្រូវការលើទីផ្សារបានពេញលេញដូចឆ្នាំមុនៗនោះទេ។ ដោយផល​ពោត​របស់​លោកឆ្នាំនេះលក់បានតិចតូចខាតច្រើនដោយសារតែកត្តារាំងស្ងួតធ្វើឲ្យគ្រួសារលោកប្រឈម នឹងសេដ្ឋកិច្ចគ្រួសារ បើគិតទាំងថ្លៃឈ្នូលកាច់ពោតផង។ ទោះយ៉ាងណា លោកបញ្ជាក់ថា ទទួលបានកម្រៃខ្លះដែរសម្រាប់បន្តការ​ដាំដុះនៅ​ឆ្នាំបន្ទាប់ទៀត ។ លោកបន្តថា រាល់ឆ្នាំពេលដល់រដូវប្រមូលផលពោត គឺមានឈ្មួញកណ្តាល​មកយកដល់​ចម្ការតែឆ្នាំនេះ​លោកទៅលក់ខ្លួនឯង ដោយថ្លឹងទាំងស្នូល និងគ្រាប់១គីឡូក្រាមលក់បាន ៥២០រៀល ទៅ ៥៤០រៀល/១គីឡូក្រាម តែបើពោតល្អគេលក់បានថ្លៃជាងនេះ។

មន្ត្រីនៃមន្ទីរកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាកសិករដែលត្រូវប្រមូលផលពោតឆ្នាំនេះ ខកចិត្ត ដោយសារតែរាំងស្ងួតអូសបន្លាយពេលយូរ ហើយក៏មិនអាចសង្គ្រោះ ដំណាំពោត ដោយពួកគេ​ភាគច្រើនធ្វើសង្ឃឹម​លើអាកាសធាតុតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា រៀងរាល់ឆ្នាំកសិករ ពុំដែលជួបបញ្ហារាំងស្ងួតដូចឆ្នាំនេះនោះទេ ស្របពេល​ដែលទីផ្សារពោតក្រហមនៅតែមានលំហ្នឹងល្អសម្រាប់ប្រជាកសិករធ្វើដំណាំពោធក្នុងខេត្ត បាត់ដំបង ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម