ព័ត៌មានជាតិ
ទេសចរ ១៤ ម៉ឺននាក់ ទៅលេងសៀមរាប កន្លែងកម្សាន្តថ្មីៗ មានភ្ញៀវទៅលេងច្រើន
សៀមរាប៖ ភ្ញៀវទេសចរណ៍ ដែលបានមកទស្សនា តាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសថ្ងៃសម្រាកបុណ្យអុំទូកអកអំបុកសំពះព្រះខែ នាឆ្នាំ២០២០នេះមានចំនួនប្រមាណជា១៤ ម៉ឺននាក់។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០នេះ ទោះបីខេត្តសៀមរាប មិនបានប្រារព្ធធ្វើពិធីបុណ្យអុំទូកក៏ពិតមែន តែខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅ ដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិភ្នំគូលែន ក្យាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានធ្វើការទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ជាច្រើនផងដែរ។
របាយការណ៍បញ្ជាក់ថា នៅក្នុងថ្ងៃឈប់សម្រាក់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០ ២០នេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ដែលមកពីខេត្តក្រុងស្រុក មានចំនួនសរុប ១៤៧ ០៧១នាក់ ក្នុងនោះភ្ញៀវទេចរបរទេសចំនួន ១០៧១នាក់ ថយចុះ៩៣,៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ មានចំនួន១៦ ១៣៨នាក់ ។ ចំពោះភ្ញៀវជាតិ មានប្រមាណ ចំនួន ១៤៦ ០០០នាក់។ ក្នុងនោះចូលទស្សនាអង្គរ ៧៤ ០០០នាក់ ព្រមទាំងនៅតាមតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប មានឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ សហគមន៍ត្រាវកុដិ ,សហគមន៍បឹងឈូកបន្ទាយស្រី និង រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។
ការរៀបចំឲ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្តសៀមរាប ផងដែរជាការពិត ដោយសារតែវិបត្តិកូវីដ-១៩ ក្រៅពីប្រាសាទ បានធ្វើឲ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឲ្យងាកមករកការកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ- ទេសចរណ៍ និង តំបន់ធម្មជាតិនានា និងកីឡាជឹះកង់ទេសចរ ដែលនាំឲ្យវិស័យទេស ចរណ៍ជនបទ បានចូលរួមចំណែកទប់ ស្កាត់ការធ្វើចំណាកស្រុក តាមរយៈនៃការបង្កើតការងារ មុខរបរដាំដុះ ចិញ្ចឹម សត្វ អភិរក្សនិងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជាដើម៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា