Connect with us

ព័ត៌មានជាតិ

ជិត ៨ ខែ ឆ្នាំនេះ ទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង ២ ម៉ឺនគ្រួសារ ស្លាប់ ៤ នាក់ និងផលដំណាំរាប់ម៉ឺនហិតា

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២៣ នេះ ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ២ ម៉ឺន​គ្រួសារ ស្លាប់​មនុស្ស ៤ នាក់ និង​ផលដំណាំ​រាប់​ម៉ឺន​ហិតា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៣១ សីហា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​សីហា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ បាន​ប៉ះពាល់​ដល់​រាជធានី-ខេត្ត ចំនួន ១៩ ក្នុង​នោះ​រួមមាន ខេត្ត​ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប កោះកុង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ២១ ១០៥ គ្រួសារ ជម្លៀស ១ ៧៤៥ គ្រួសារ ស្លាប់ ៤ នាក់ នៅ​កំពត ២ នាក់ កំពង់ឆ្នាំង​ម្នាក់ និង​រាជធានី​ភ្នំពេញ​ម្នាក់ របួស ៦ នាក់ ជម្លៀស​សត្វពាហណៈ ២៤០ ក្បាល ងាប់ ៣ ក្បាល ប៉ះពាល់​ផ្ទះ ១៣ ៣៧០ ខ្នង ខូចខាត​ផ្ទះ ១០៦ ខ្នង សាលារៀន ៤១ កន្លែង និង​វត្ត ១៥ វត្ត។

លោក​បាន​បន្ត​ថា ប៉ះពាល់​សន្ទូង ១៧ ៩០២ ហិតា ខូចខាត ៤ ៤៥៨ ហិតា សំណាប ១៧៩ ហិតា ដំណាំ​រួមផ្សំ ២ ៥២៣ ហិតា ខូចខាត ១ ១៧៣ ហិតា ផ្លូវជាតិ និង​ផ្លូវ​បេតុង ៣ ០៧៤ ម៉ែត្រ ផ្លូវលំ​ជនបទ ៩៨ ៥៣៨ ម៉ែត្រ ស្ពាន ៣៤ កន្លែង ទំនប់ ១១ ៩៩៤ ម៉ែត្រ និង​បាក់​ច្រាំង ៥១៥ ម៉ែត្រ។

គួរ​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ​ឆ្នាំនេះ បាន​កើតឡើង​នៅ​ក្នុង​ខែ​កក្កដា និង​ដើមខែ​សីហា កន្លង​ទៅ​នេះ បណ្ដាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ផលដំណាំ​ផ្សេងៗ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។ ប៉ុន្តែ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ បាន​ចាត់វិធានការ​ជួសជុល​ផ្លូវ​ថ្នល់​រង​ការ​ខូចខាត​ជា​បណ្តើរៗ និង​ស្ដារ​ផលដំណាំ​ផ្សេងៗ ឡើង​វិញ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម