ព័ត៌មានជាតិ
ព្រឹកស្អែក នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះសួរសុខ ទុក្ខ កម្មករ កម្មការនី ជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ
នៅព្រឹកស្អែក ថ្ងៃទី០១ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ចំនួន ១៨ ២៨៩នាក់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។
នេះ គឺជាដំណើរចុះសួរសុខទុក្ខកម្មករ កម្មការនី ជាលើកទី២ហើយ បន្ទាប់ពីឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូរការកាលពីថ្ងៃទី ២២ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ ដំណើរចុះសួរសុខទុក្ខកម្មករកម្មការនីជាលើកទី២នេះ នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវចុះជួបកម្មករ កម្មការនីចំនួន ១៨ ២៨៩ នាក់ ដែលក្នុងនោះ មានស្ត្រីមានផ្ទៃពោះចំនួន ៦២៦ នាក់។
ក្នុងចំណោមកម្មករ កម្មការនីជិត២នាក់នេះ គឺមកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងនោះ រោងចក្រកាត់ដេរចំនួន ៨រោងចក្រ រោងចក្របោកគក់សម្លៀកបំពាក់ចំនួន៣ រោងចក្រតម្បាញចំនួន២ និងរោងចក្រស្បែកជើងចំនួន១រោងចក្រ។
សូមបញ្ជាក់ថា មុនជំនួបជាមួយកម្មករ កម្មការិនីនៅព្រឹកស្អែកនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះជួបកម្មករ កម្មការនី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាម្តងរួចមកហើយ គឺកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន១៨ ០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ១៣៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ