ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យ និងដោះស្រាយសំណើរពលរដ្ឋដែលអាស្រ័យផលក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យ និងដោះស្រាយសំណើរប្រជាពលរដ្ឋប្រមាណជាង១៣០គ្រួសារ ដែលកំពុងអាស្រ័យផលធ្វើស្រែលើដីសហគមន៍នេសាទ ស្រុកកំពង់ស្វាយ ដើម្បីរៀបចំកាត់ឆ្វៀលធ្វើប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ជូនពលរដ្ឋជាក់ស្តែង។

ក្នុងឱកាសនោះលោកអភិបាលខេត្តបានធ្វើការពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន មេភូមិ ប្រធានសហគមន៍ទាំងពីរ និងប្រជាពលរដ្ឋដែលបានអាស្រ័យនៅតំបន់នោះចំនួន១៣១គ្រួសារ និងចាត់ឲ្យមន្រ្តីជំនាញរួមជាមួយអាជ្ញាធរពាក់ព័ន្ធរៀបចំឯកសារផ្លូវការ ដើម្បីស្នើសុំកាត់ឆ្វៀលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់។ លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្ត តែងតែខិតខំក្នុងការដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមអនុសាសន៍ និងគោលនយោបាយណ៍របស់រាជរដ្ឋាភិបាល។ តួយ៉ាងកន្លងមករាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ទទួលបានយ៉ាងច្រើនរួចមកហើយក្នុងខេត្តកំពង់ធំយើងនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់បានដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ លោកជំរុញការដោះស្រាយកិច្ចការនេះឲ្យកាន់តែឆាប់រហ័ស ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលមានសិទ្ធិសម្រេចកិច្ចការងារខាងលើ មិនទុកឲ្យប្រជាពលរដ្ឋនៅរងចាំបន្តទៀតនោះទេ។

ធ្វើសេចក្តីរាយការណ៍ក្នុងឱកាសនោះដែរ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ លើកឡើងថា ការកកើតសហគមន៍នេសាទទាំងពីរនេះ មានផ្ទៃដីសរុបចំនួន៩៣៩ហិចតា ក្នុងនោះប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ស្នើសុំកាត់ឆ្វៀលដីពីសហគមន៍ទាំងពីរ មានចំនួន ៧០,៨៩ហិចតា ហើយដីតំបន់ខាងលើ ពោពេញទៅដោយទឹកលិចនៅរដូវវស្សា បច្ចុប្បន្នប្រជាពលរដ្ឋអាស្រ័យផលតាមអាកាសធាតុ និងតាមរដូវកាល មានស្រូវវស្សា និងស្រូវបណ្តេញទឹក៕
អត្ថបទ៖ ឈាង មករា






-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច