Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ ៖ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺការបង្កើតការងារក្នុងប្រទេស

បានផុស

នៅ

នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺការបង្កើតការងារក្នុងប្រទេស ជាកិច្ចការសំខាន់ដែលត្រូវខិតខំពង្រីកបន្ថែម តែក៏មិនបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចង់ទៅបំពេញការងារនៅក្រៅប្រទេសនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ទទួលស្គាល់មានប្រជាពលរដ្ឋខ្មែរមួ​យចំនួន បានកំពុងបំពេញការងារនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង ជាដើម។ ប៉ុន្តែបណ្ដាប្រទេសផ្សេង ដូចជាប្រទេសកូរ៉េខាងត្បូងជាដើម ក៏មានប្រជាពលរដ្ឋរបស់ខ្លួន បាននិងកំពុងបំពេញការងារនៅក្រៅប្រទេសដែរ ជាពិសេសនៅសហរដ្ឋអាមេរិក។​

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមិនបានចោលប្រជាពលរដ្ឋយើងទៅណាទេ ប៉ុន្តែទន្ទឹមគ្នាគោលដៅអាទិភាព ក្នុងការប​ង្កើតការងារក្នុងប្រទេស គឺជាកិច្ចការសំខាន់ដែលយើងត្រូវខិតខំពង្រីកបន្ថែម តែយើងមិនបិទសិទ្ធិសេរីភាព និងការជំរុញប្រជាពលរដ្ឋយើង ឬមួយបើកឱកាស និងជម្រើសជូនប្រជាពលរដ្ឋយើង កន្លងទៅយើងចរចានៅទីផ្សារជប៉ុន យើងធ្វើការនៅកូរ៉េ យើងជាមួយកាណាដា ប្រទេសផ្សេងៗ ដើម្បីឲ្យបងប្អូនមានឱកាស មិនមែនការបង្ខិតបង្ខំទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម