ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំមន្ត្រីបច្ចេកទេសកសិកម្មឃុំចាប់ពីឆ្នាំ ២០២៣នេះតែម្ដង
នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំមន្ត្រីបច្ចេកទេសកសិកម្មឃុំចាប់ពីឆ្នាំ ២០២៣នេះតែម្ដង ដោយមិនចាំបាច់ដល់ឆ្នាំ ២០២៤នោះឡើយ។

ការណែនាំនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកឧត្ដម បានណែនាំឲ្យរៀបចំមន្ត្រីបច្ចេកទេសកសិកម្មឃុំភ្លាមៗ នៅក្នុងឆ្នាំ ២០២៣នេះ ដោយមិនបាច់ដល់ឆ្នាំ ២០២៤ឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះថា «ហើយការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនោះ ខ្ញុំមិននិយាយទៀតទេ គឺយើងរៀបចំហើយ យើងអាចចាប់ផ្ដើមមួយចំនួននៅក្នុងឆ្នាំនេះតែម្ដង ដោយមិនបាច់ឆ្នាំក្រោយទេ ២៥០នាក់ ព្រោះកន្លងទៅយើងមានចចារក្នុងគោលនយោបាយ ដាក់ ២០២៤ ហើយ ២០២៥ បានដាក់អនុវត្ត បានខ្ញុំជម្រាបទៅឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ហើយជជែកជាមួយឯកឧត្ដម ឌិត ទីណា ថា កុំចាំប្រជាពលរដ្ឋយើងត្រូវការបន្ទាន់ រៀបចំទៅ អញ្ចឹងយើងអាចចាត់ចែង ចាប់ផ្ដើមពីឆ្នាំ ២០២៣នេះទៅ ដើម្បីអនុវត្តតែម្ដង»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ