Connect with us

ព័ត៌មានជាតិ

៨ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះជាង ១ ម៉ឺន ៤ ពាន់ខ្នង ស្លាប់-របួសមនុស្សជាង ១៦០ នាក់

បានផុស

នៅ

រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ជាង ២០០ លើក បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ១ ម៉ឺន ៤ ពាន់​ខ្នង និង ស្លាប់-របួស​មនុស្ស​ជាង ១៦០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០១ កញ្ញា​នេះ​ថា ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល ៨ ខែ ឆ្នាំនេះ បាន​កើតឡើង​ចំនួន ២៥០ លើក នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​រលំ​ផ្ទះ ១៩៣០ ខ្នង របើក​ដំបូល ១២៥០១ ខ្នង តូប​ផ្សារ ៧៧ តូប សាលារៀន ៨៨ ខ្នង អគារ​រដ្ឋបាល ៣៨ កន្លែង ស្លាប់​មនុស្ស ៩ នាក់ និង​របួស ១៥៧ នាក់។

លោក​បាន​បន្ត​ថា ក្នុងចំណោម​អ្នក​ស្លាប់ ៩ នាក់ ដោយសារ​ខ្យល់​កន្ត្រាក់​រួមមាន ៖ ខេត្ត​ស្ទឹងត្រែង ១ នាក់, ខេត្ត​ក្រចេះ ១ នាក់, ខេត្ត​កំពង់ចាម ១ នាក់, ខេត្ត​កំពង់ឆ្នាំង ២ នាក់, ខេត្ត​សៀមរាប ២ នាក់, កោះកុង ១ នាក់, និង​ខេត្ត​កំពត ១ នាក់។

លោក​បាន​បន្ត​ទៀត​ថា ចំណែក​ខេត្ត​ដែល​រងគ្រោះ​ច្រើន​ជាងគេ​រួមមាន ៖ ខេត្ត​បាត់ដំបង ប៉ះពាល់​ផ្ទះ​ជាង ១៦០០ ខ្នង, ខេត្ត​ឧត្តរមានជ័យ​ជាង ១៣០០ ខ្នង, ខេត្ត​បន្ទាយមានជ័យ​ជិត ១២០០ ខ្នង, ខេត្ត​កំពត​ជិត ១២០០ ខ្នង, និង​ខេត្ត​កំពង់ស្ពឺ​ជិត ៩០០ ខ្នង។

យោង​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់ ពី​បង្គួរ​ទៅ​ច្រើន លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។ នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​ខ្ពស់ៗ។

ក្រសួង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នានា ដែល​អាច​កើតមាន​ជាយថាហេតុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម