Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត គ្រោងជួបពលរដ្ឋខ្មែរនៅអាមេរិក ខណៈអញ្ជើញចូលរួមក្នុងមហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់ UN

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក នៅខែកញ្ញា ឆ្នាំ ២០២៣នេះ ខណៈឯកឧត្ដមអញ្ជើញចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ (UN) នៅសហរដ្ឋអាមេរិកនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ​ បានធ្វើឡើងគ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ ឯកឧត្ដម នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ និងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ ផងដែរ។

ឯកឧត្ដមមានប្រសាសន៍បែបនេះថា «ខែ ៩ ថ្ងៃទី ២០ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយបងប្អូននៅទីនោះ រំពឹងជួបគ្នាហើយ ជួបគ្នា ខ្ញុំខានទៅអាមេរិកយូរ ហើយក៏មានបងប្អូនខ្លះ គេកំពុងប្រមូលគ្នាទៅស្រែកជេរឲ្យទៅ​ចុះ ខ្ញុំមិនថាអីទេ ដូចខ្ញុំនិយាយអញ្ចឹងកុំទៅធ្វើអីខុសច្បាប់ ប្រយ័ត្នអាមេរិកចាប់»។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងដែរថា ចំពោះអ្នករៀបចំធ្វើបាតុកម្មតវ៉ានោះ ត្រូវចេញមុខទទួលខុសត្រូវផង កុំមានបញ្ហាអីរត់ចោលអ្នកចូលរួមធ្វើបាតុកម្មតវ៉ានោះឲ្យសោះ។ «ភាគច្រើនអ្នកដែលចេញឈ្មោះប្រមូលគេធ្វើបាតុកម្ម អត់ដែលមានមុខទេ ដល់ពេលទៅណា ទៅអាហ្វ្រិក ទៅរាំនៅអាហ្វ្រិកបាត់»។ នេះជាការកត់សម្គាល់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម