Connect with us

ព័ត៌មានជាតិ

ប្លាស្ទិកនិងសំរាម​នៅ​ក្នុង​សមុទ្រ ជា​បញ្ហារួមរបស់មនុស្សលោក

បានផុស

នៅ

លោក ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការក្រសួង​បរិស្ថាន នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី៤ ស្តីពី​ការ​រៀប​ចំ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់​បន្ថយ​សំរាមសមុទ្រ​នៅ​កម្ពុជាបាន​លើក​ឡើង​ថា ការ​កើន​ឡើង​នៃ​ប្លាស្ទិកនិង​សំរាម នៅ​ក្នុង​សមុទ្រជា​បញ្ហា​រួម​របស់​មនុស្ស​លោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភាវ សុវុទ្ឋី ​មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ប្លាស្ទិកនិង​សំរាម កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​នៅ​ក្នុង​សមុទ្រ និង​ជា​បញ្ហា​រួម​របស់​មនុស្ស​លោក ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយទាំង​នៅ​​ថ្នាក់​ជាតិ តំបន់ និង​ពិភពលោក។

ការងារ​អាទិភាព​ដែល​ត្រូវ​គិត​គូរគឺ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ផលិត (EPR) ការ​បង្កើន​សមត្ថភាព និង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​ផលិត សំរាម ការ​បែងចែក​សំរាម​ដោយ គិត​​ចា​ប់​ពី​កុមារ​តូច ដោយ​ការ​បញ្ជ្រាប​ចំណេះ​ដឹង តាម​រយៈ​ការ​អប់រំ​នៅ​​តាម​សាលារៀន  ការ​រៀប​ចំ​សាលា​មេត្រី​បរិស្ថាន អារាម​មេត្រីភាព មណ្ឌល​សុខភាព សកម្មភាព​មេត្រី​បរិស្ថាន និង​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ផង​​ដែរ។ ​

លោកអនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​បន្ថែម​ថា ទន្ទឹម​នឹង​ការ​ធ្វើ​ទំនើប​កម្ម​ការ​គ្រប់គ្រង​សំណល់សំរាម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​តាម​ដាន​ហើយ ការ​បែង​ចែក ការ​កែច្នៃ​សំរាមទាំង​ប្លាស្ទិក អាច​យក​ទៅ​លក់ទៅ​ធ្វើ​ជា​វត្ថុធាតុ​ដើម​សម្រាប់​ការ​កែច្នៃ ឬ​ធ្វើ​ជា​ប្រេង​ឥន្ធនៈ និង​សំរាម​សរីរាង្គ ​ធ្វើ​ជា​ជី​កំប៉ុស្តិ៍ និង​ការ​ប្រើប្រាស់​ឡើង​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម