Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឲ្យលោក ឃួង ស្រេង ត្រៀមរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមប​ណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការនីទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បានធ្វើឡើងគ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្ដមប​ណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំជាថ្មីឲ្យរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ត្រូវពិភាក្សារឿងប្រាក់ឈ្នួលកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ឆ្នាំ ២០២៤ ឲ្យបានចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពួកគាត់មានដំណឹងល្អនៅពេលទៅស្រុកកំណើត។

ឯកឧត្ដមប​ណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នៅក្នុងមានការរៀបចំ និងសម្របសម្រួលការអនុវត្ត និងបង្កើនការ ចចារប្រាក់អប្បបរមា ធ្វើម៉េចឲ្យបានចប់មុនភ្ជុំបិណ្ឌ ដើម្បីបងប្អូនបានលទ្ធផលល្អទៅផ្ទះ»។

បន្ថែមពីលើនេះ ឯកឧត្ដមប​ណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ ធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការនីទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ផងដែរ។

ឯកឧត្ដមប​ណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំបែបនេះថា «​ឯកឧត្ដម សូមត្រៀមរថយន្តទៀត ត្រៀមរថយន្ត សម្រាប់ដឹក ជូនបងប្អូនកម្មករ-កម្មការនីទៅស្រុក ពេលទៅលេងភ្ជុំបិណ្ឌឲ្យសប្បាយ ឡានក្រុងឥឡូវសុទ្ធតែទំនើប ម៉ាស៊ីនត្រជាក់ ថ្ងៃមុនពេលបោះឆ្នោតលេង សុទ្ធតែឡានថ្មីប៉ុន្មានរយគ្រឿងណោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម