ព័ត៌មានជាតិ
តាមទំនៀមទម្លាប់ ចេកសែន មិនអាចយកមកចៀនលក់បានឡើយ
តាមទំនៀមទម្លាប់ពីដូនតាមក ចេកសែន មិនអាចយកទៅចៀន ឬ ស្ងោរយកមកពិសាឡើយ។ តាមការរៀបរាប់ពីបង វ៉ាន់ នី អាយុ ៥២ ឆ្នាំ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលប្រកបរបរលក់ចេកចៀននៅមុខផ្សារច្បារអំពៅ បានឲ្យដឹងថា តាមទំនៀមទម្លាប់ពីដើមមក គឺ ផ្លែចេកដែលដាក់សែននៅរានទេវតារួចហើយ មិនអាចយកមកចៀន ឬ ស្ងោរហូបបានឡើយ ដោយចាស់ៗ បាននិយាយប្រាប់កូនចៅមកថា វានាំឲ្យក្ដៅក្រហល់ក្រហាយ។

បងប្រុស វ៉ាន់ នី បានបញ្ជាក់ទៀតថា ចំពោះផ្លែចេកយកមកចៀនលក់នេះ គឺទិញពីស្តុកមកចៀនលក់ ពុំមែនទិញរាយដែលមិនដឹងជាយកមកពីណាមកចៀនលក់ឡើយ។ ហើយទំនៀមទម្លាប់នេះ អ្នកលក់តែងអនុវត្តដោយមិនបំពាន ព្រោះខ្លាចក្ដៅក្រហាយ។

ចំណែកចាស់ៗ វិញ បានប្រាប់កូនចៅដូចទៅនឹងអ្នកចៀនចេកលក់ដែរថា ចំពោះផ្លែចេកសែនរួច មិនត្រូវយកស្ងោរ ឬ ចៀនហូបឡើយ ព្រោះនាំឲ្យក្ដៅក្រហាយ។ នេះជាទំនៀមទម្លាប់ពីដូនតាមក៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ