ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ថ្មី ជំរុញឱ្យមន្ត្រីពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបតែងតាំងថ្មី បានជំរុញឱ្យនាយកដ្ឋានក្រោមឱវាទ ត្រូវបន្តពង្រឹងបន្ថែមចំពោះសមត្ថភាពមន្ត្រី ជាពិសេស លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាវិសាលភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្វាគមន៍ និងផ្តល់មតិដឹកនាំចំពោះការត្រៀមអនុវត្តការងារចំពោះនានា ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ឱ្យបានខ្ជាប់ខ្ជួន ស្របទៅតាមគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោក សុខ វាសនា បានវាយតម្លៃខ្ពស់ចំពោះការងារ ដែលអគ្គនាយកដ្ឋានបានសម្រេច នៅពេលកន្លងទៅ និងបានស្នើ សុំឱ្យនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបន្តគិតគូរដោយល្អិតល្អន់អំពីទិសដៅការងារបន្តរបស់អង្គភាព ។ លោកអគ្គនាយករូបនេះ លើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងត្រៀមអនុវត្តបន្តលើការពង្រឹងបន្ថែមចំពោះសមត្ថភាពរបស់មន្ត្រីក្រោមឱវាទ ជាពិសេស លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាជំរុញវិសាលភាព និងលទ្ធផលការងារ ស្របទៅតាមបរិបទសង្គមបច្ចុប្បន្នឱ្យបានកាន់តែប្រសើរឡើង តាមការដឹកនាំចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ជាការបន្តធានារក្សាសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងឧត្តមប្រយោជន៍ជាតិជាធំ ក្នុងនាមជាកងកម្លាំងនគរបាល។

លោកឧត្ដមសេនីយ៍ឯក សុខ វាសនា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែសីហា ក្រោមវត្តមានរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ មុនទទួលបានការតែងតាំងនេះ ឧត្ដមសេនីយ៍ឯក សុខ វាសនា មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ