ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារជាតិនឹងក្លាយជាមន្ទីរពេទ្យគំរូសម្រាប់ផ្តល់សេវាសុខភាពដល់កុមារកម្ពុជា
លោក សូ ឃ្យូ អ៊ីល (Kyoil Suh )ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យសាកលវិទ្យាល័យ ស៊ុនឆាន់យ៉ាងនៃប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិនឹងក្លាយជាមន្ទីរពេទ្យគំរូសម្រាប់ផ្តល់សេវាសុខភាពដល់កុមារកម្ពុជាដែលជាទំពាងស្នងឫស្សីនិងជាក្តីសង្ឃឹមរបស់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធសហសាលប្រជុំមិត្តភាពនៅរសៀលថ្ងៃទី១ កញ្ញានេះ លោកបានបន្តថា នេះជាសមិទ្ធផលទី១នៃការដាក់សម្ពោធឱ្យប្រើប្រាស់បន្ទប់ប្រជុំទាំងបីហើយសង្ឃឹមថា ទៅថ្ងៃអនាគតបន្ទប់ទាំងបីនេះនឹងក្លាយជាទីតាំងក្នុងការចែករំលែកនូវចំណេះដឹងវិស័យសុខាភិបាលនិងជាទីកន្លែងក្នុងការជជែកក្នុងការស្វែងរកដំណោះស្រាយធ្វើយ៉ាងណាធ្វើឱ្យកម្ពុជាទទួលបានការរីកចម្រើនលើវិស័យសុខាភិបាលថែមទៀត។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀតដែលមន្ទីរពេទ្យកុមារជាតិសម្រេចបានសមិទ្ធផលថ្មី ដែលបានជួសជុលអគារបណ្តុះបណ្តាលសារឡើងវិញដោយប្រើថវិកាមន្ទីរពេទ្យផ្ទាល់សហការជាមួយមន្ទីរពេទ្យសកលវិទ្យាល័យស៊ុនឆាន់យ៉ាងនៃប្រទេសកូរ៉េខាងត្បូងក្នុងការរចនានិងបំពាក់សម្ភារៈក្នុងបន្ទប់ចំនួន៣នៃអគារបណ្តុះបណ្តាលសម្រាប់បម្រើឲ្យផលប្រយោជន៍នៃការបណ្តុះបណ្តាលគ្លីនិកក្នុងវិស័យសុខាភិបាល ហើយក៏ជាសហសាលប្រជុំបច្ចេកទេសដ៏ចាំបាច់ផងដែរ។ ការរចនានេះបានរៀបចំឲ្យមានជាជីវប្រវត្តិសង្ខេបរបស់មន្ទីរពេទ្យ និងថ្នាក់ដឹកនាំក្នុងសម័យកាលនីមួយៗដើម្បីទុកជាឯកសារសម្រាប់សាធារណជន។

លោកនាយកមន្ទីរពេទ្យកុមារជាតិសង្ឃឹមថា សមិទ្ធផលនេះនឹងបានជាប្រយោជន៏ដល់មនុស្សគ្រប់គ្នាសាទរដោយសេចក្តីរីករាយ និងដោយសេចក្តីស្រលាញ់។
លោកនាយកមន្ទីរពេទ្យកុមារជាតិរំលឹកថា មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យសាកលវិទ្យាស៊ុនឆាន់យ៉ាង បានក្លាយជាមិត្តល្អនិងគ្នាតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ហើយបន្ទាប់រូបខ្ញុំនិងក្រុមការងារក៏ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីនោះផងដែរ ក្រោយមកក៏មានកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់បុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិ ដោយក្រុមសាស្ត្រាចារ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យស៊ុនឆាន់យ៉ាង ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០១៧។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ចំណងសាមគ្គីភាពនេះ បានជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកមន្ទីរពេទ្យកុមារជាតិ លើការថែទាំព្យាបាលទារកនិងកុមារ ការទប់ស្កាត់ការចម្លងរោគ និង ការអភិវឌ្ឍគុណភាពសេវាសុខាភិបាលផងដែរតាមរយៈ QI training course. ដែលសកម្មភាពនេះជាចំណែកមួយ ដែលបានជួយឲ្យមន្ទីរពេទ្យកុមារជាតិ ក្លាយជាអ្នកបណ្តុះបណ្តាលបន្តកាន់តែរឹងមាំ រហូតអាចចែករំលែកដល់បណ្តាខេត្តផ្សេងៗ និងចូលរួមជាមួយក្រុមការងារថ្នាក់ជាតិនៃក្រសួងសុខាភិបាលក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល គោលការណ៍ណែនាំជាតិ និងសកម្មភាពចុះវាយតម្លៃការថែទាំព្យាបាលទារកតាមមន្ទីរពេទ្យខេត្តនានាផងដែរ។

លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា ទស្សនវិស័យរបស់មន្ទីរពេទ្យកុមារជាតិ មិនត្រឹមជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែក៏ជាកន្លែងបណ្តុះបណ្តាលគ្លីនិកថ្នាក់ជាតិសម្រាប់ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល សិស្ស និស្សិតផងដែរ។

លោកសាស្ត្រាចារ្យបានបន្ថែមថា « សម្រាប់ទស្សនផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែបន្តការសិក្សាពេញមួយជីវិត ព្រោះចំណេះដឹងវិទ្យាសាស្ត្រគឺអភិវឌ្ឍឥតឈប់ឈរ។ ដូច្នេះដើម្បីផ្តល់សេវាល្អ គឺចាំបាច់ត្រូវមាន ទាំងចំណេះដឹង ឥរិយាបថក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញច្បាស់លាស់។ ហើយទាំងអស់នោះកើតឡើងបាន គឺត្រូវការបណ្តុះបណ្តាល»៕
ដោយ ៖ សំអឿន






-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?