ព័ត៌មានជាតិ
អ្នកចម្រៀងមនោសញ្ចេតនា លោក គូម៉ា ចូលមកជ្រកក្នុងទ្រនំផលិតកម្ម Galaxy Navatraដោយចុះកុងត្រារយៈពេលជាង៥ឆ្នាំ
តារាចម្រៀងមនោសញ្ចេតនា លោក គូម៉ា ដែលមានបទពិសោធន៍ក្នុងវិស័យចម្រៀងប្រមាណ១៥ឆ្នាំ នៅថ្ងៃទី០១ ខែកញ្ញានេះ បានចុះកិច្ចកុងត្រាចូលមករួមរស់ជាមួយផលិតកម្ម Galaxy Navatra។ សម្រាប់ការចូលមករួមរស់ក្នុងផលិតកម្មដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាមួយនេះ លោក គូម៉ា បានចុះកិច្ចសន្យាជាមួយនឹងកុងត្រារយៈពេលជា៥ឆ្នាំ។

នៅក្នុងសន្និសីទ្ធសារព័ត៌មាន លោក គូម៉ា តារាចម្រៀងមនោសញ្ចេតនា បានបញ្ជាក់ថា នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកនឹងបញ្ចេញបទចម្រៀងជាផ្លូវការដែលមានចំណងជើងថា មនុស្សប្រុសថោកទាប ដែលមានផ្សព្វផ្សាយតាមបណ្ដាញ Youtube facebook របស់ផលិតកម្ម Galaxy Navatra។

លោក គូម៉ា បានឱ្យដឹងថា បទចម្រៀងមនោសញ្ចេតនាដំបូងជាមួយផលិតកម្ម Galaxy Navatraនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀង ទំនុកបទភ្លេង ដោយខ្លួនលោកផ្ទាល់តែម្ដង។ ទន្ទឹមនឹងការមករួមរស់ជាមួយផលិតកម្ម ក៏ដូចជាការចេញបទចម្រៀងក្នុងផលិតកម្ម Galaxy Navatraនេះ លោកសង្ឃឹមថា អ្នកគាំទ្ររបស់លោក នៅតែគាំទ្រលោក គាំទ្រចម្រៀងរបស់លោកជាបន្តទៀត។
ចំណែកឯ លោក សាក់ ធារិទ្ធ អគ្គនាយកផលិតកម្ម Galaxy Navatra បានឱ្យដឹងថា ការដែលផលិតកម្មGalaxy Navatra នាំយកតារាចម្រៀង គូម៉ា មកចូលក្នុងផលិតកម្មនេះ ក៏ព្រោះតែលោក គូម៉ា ជាតារាចម្រៀងដែលមានបទពិសោធន៍ច្រើនឆ្នាំ ជាតារាចម្រៀងមានសមត្ថភាព មានប្រជាប្រិយភាពម្នាក់ ហើយធ្លាប់បំពេញការងារជាមួយផលិតកម្មយ៉ាងរលូននាពេលកន្លងមក។

លោក សាក់ ធារិទ្ធ បានបន្ថែមថា ការដែលផលិតកម្មយកតារាចម្រៀងលោក គូម៉ា មករួមរស់ជាមួយផលិតកម្មនាពេលនេះ ក៏ជាអ្វីដែលស្របនឹងចក្ខុវិស័យរបស់ផលិតកម្ម ព្រោះផលិតកម្មមានគោលដៅប្រមូលផ្ដុំអ្នកចម្រៀងល្បី ដើម្បីផ្ដល់ជូនចម្រៀងជូនអ្នកគាំទ្រទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
នាពេលឆាប់ៗខាងមុខ ផលិតកម្ម Galaxy Navatra ក៏នឹងមានការប្រគុំតន្ត្រីខ្នាតធំរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអាក់ខានមួយរយៈចុងក្រោយដោយសារវិបត្តិកូវីដ១៩ ដែលរាតត្បាតជាសកល៕
អត្ថបទពាណិជ្ជកម្ម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ