ព័ត៌មានជាតិ
មេអគ្គិសនីថ្មី ក្រោយឡើងកាន់មុខតំណែងប្រកាសធានាតម្លៃអគ្គិសនី និងខិតខំបញ្ចុះថ្លៃថែមទៀត
ថ្លែងនៅក្នុងពិធីប្រកាសកាន់ចូលមុខតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា បានប្រកាសអះអាងនឹងធានារក្សាតម្លៃអគ្គិសនីមិនឲ្យឡើងថ្លៃ និងប្រឹងប្រែងរកយុទ្ធសាស្រ្តបញ្ចុះថ្លៃអគ្គិសនីថែមទៀត ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកប្រាំង ជលសា ថ្លែងក្នុងពេលទទួលមុខតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជាថា ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ លោកនឹងព្យាយាមគ្រប់វិធីសាស្ត្រនិងមធ្យោបាយទប់ស្កាត់ការឡើងថ្លៃអគ្គិសនី។ បន្ថែមពីនេះក៏នឹងប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនី ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ប្រទេសជាច្រើនរួមទាំងប្រទេសនៅជិតខាងកម្ពុជា បានដំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ការខាតបង់អាជីវកម្ម ដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្ដាលមកពីជម្ងឺកូវីដ១៩ និងសង្គ្រាម។ ក្នុងតួនាទីដែលត្រូវមកដឹកនាំបន្តនៅអគ្គិសនីកម្ពុជា លោក លោកប្រាំង ជលសា ប្តេជ្ញានឹងរក្សាតម្លៃអគ្គិសនីមិនឲ្យឡើងថ្លៃ និងខិតខំបញ្ចុះថ្លៃអគ្គិសនីថែមទៀតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ជំរុញកំណើនអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកប្រាំង ជលសា អះអាងថា កាលពីមុនតម្លៃអគ្គិសនីមានតម្លៃខ្ពស់។ បច្ចុប្បន្នតម្លៃអគ្គិសនីនៅតំបន់ខ្លះធ្លាក់ថ្លៃចុះពីជាង ៣ ០០០ រៀលមកជាង ៧៣០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងគឺថយចុះជិត ៥ ដង។
បើតាមលោកប្រាំង ជលសា រដ្ឋាភិបាលក្រៅពីខិតខំស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់មានស្ថិរភាព តម្លៃសមរម្យ ក៏បានផ្តល់ការឧបត្ថម្ភធនដល់ពលរដ្ឋក្រីក្រដើម្បីទទួលបានអគ្គិសនីប្រើប្រាស់គ្រប់គ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជាង ៩០% និងភូមិជាង ៩៨% នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ដោយតភ្ជាប់ពីបណ្តាញជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ