ព័ត៌មានជាតិ
ពលរដ្ឋខេត្តបាត់ដំបង ១៧៥ គ្រួសារ ដាច់ទឹកប្រើប្រាស់ដោយសារភាពរាំងស្ងួត
ប្រជាពលរដ្ឋប្រមាណ១៧៥គ្រួសារ បាននិងកំពុងដាច់ទឹកប្រើប្រាស់ និងទឹកបរិភោគ ស្របពេលដែលមេឃមិនអំណោយផល ធ្លាក់ភ្លៀងទាល់តែសោះ រីឯកម្តៅកាន់តែបង្កើនថែមទៀត។

ដោយយោងទៅលើភាពចាំបាច់ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំង ផ្នែកសណ្ដាប់ធ្នាប់ស្រុក សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលតាលាស់ បានចេញរថយន្តអគ្គីភ័យមួយគ្រឿង ផ្ទុកទឹកស្អាតពេញស៊ីទែន ដើម្បីចុះជួយពលរដ្ឋដែលកំពុងដាច់ទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគ។

ការចែកជូនប្រជាពលរដ្ឋ ដែលជួបការរាំងស្ងួតដោយគ្មានទឹកប្រើប្រាស់ និងទឹកបរិភោគ ប្រចាំថ្ងៃចំនួន ១៧៥ គ្រួសារនេះ គឺនៅភូមិស្រករ និងភូមិបាណោក ឃុំ តាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងប្រឈមនិងបញ្ហា។
បច្ចុប្បន្នលោកអភិបាលស្រុកកំពុងរិះរកវិធី ដើម្បីធ្វើយ៉ាងណាឱ្យទឹកហូរតាមប្រព័ន្ធធារាសាស្ត្រ ទៅដល់ភូមិដែលធ្លាប់ជួបគ្រោះរីងស្ងួតដ៏ធ្ងន់ធ្ងរនេះ ដើម្បីបញ្ចៀសនូវគ្រោះទុរ្ភិក្សដោយការខ្វះទឹកនេះ៕
អត្ថបទ : សោ និយមរ័ត្ន




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង