Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ ផ្ដាំថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិឱ្យបន្តបង្កើនសមត្ថភាព ដើម្បីជំរុញការងារ

បានផុស

នៅ

អតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិឱ្យបន្តខិតខំ បង្កើនចំណេះវិជ្ជា និងសមត្ថភាពបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើន។ ការផ្ដាំផ្ញើរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាសរុបប្រមាណ២៧០រូប។ ជំនួបសំណេះសំណាលនេះ ផ្តោតលើការចែករំលែកទស្សនាទានល្អៗស្តីពីការវិវត្តិនៃប្រព័ន្ធធនាគារកម្ពុជា និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន នាពេលកន្លងមក បញ្ហាប្រឈម កាលានុវត្តភាពថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងផែនការអនុវត្តគោលន យោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុឱ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

លោក ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកោតសសើរចំពោះមន្រ្តី-បុគ្គលិកធនាគារជាតិ នៃកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកបំពេញមុខងារ-ភារកិច្ច និងអនុវត្តការងារប្រកប ដោយការ ទទួលខុស ត្រូវខ្ពស់ ក្រោមការដឹកនាំរបស់លោក នាពេលកន្លងមក រហូតទទួលបាន សមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទន្ទឹមនេះ លោក ជា ចាន់តូ ក៏បានយកឱកាសនេះផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ឱ្យបន្តខិត ខំបង្កើនចំណេះ វិជ្ជាឱ្យបានកាន់តែជ្រៅជ្រះថែមទៀតលើមុខជំនាញ និងការងាររបស់ខ្លួន ព្រមទាំងត្រូវមាន សមត្ថភាព និងគុណធម៌ ទន្ទឹមគ្នា ដើម្បីបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលថ្មីធនាគារជាតិនៃកម្ពុជា បានថ្លែងពីសារៈសំខាន់​នៃការបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងភាពចាំបាច់ក្នុងការធ្វើបច្ចុប្បន្នភាពអំពីនិន្នាការសកលលោក ដែលតែងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ក្នុងនាមជាអ្នកបន្តវេន លោកស្រី ជា សិរី បានថ្លែងប្ដេជ្ញាថា នឹងបន្តរក្សានូវសមិទ្ធផលដែលមានស្រាប់ និងបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងប្រព័ន្ធធនាគារ ហើយចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល  ព្រមទាំងបន្តរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង​ឱ្យបានរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកទាំងអស់ ដើម្បីជាប្រយោជន៍ដល់ស្ថាប័ន និងប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម