Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រសួងកិច្ចការនារី៖ ជនពិការភាព​ដើរតួសំខាន់​ក្នុងការជួយសង្គម និងសេដ្ឋកិច្ច

បានផុស

នៅ

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជួបសំណេះសំណាល សួរសុខទុក្ខស្តាប់បញ្ហាប្រឈាម តម្រូវការជនពិការភាពជាអ្នកបម្រើការងារផ្នែកផ្ដល់សេវាកម្មម៉ាស្សានៅក្នុងក្រុងកំពតខេត្តកំពត កាលពីថ្ងៃទី ០១ ខែ កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាជំនួបនេះ លោកស្រី បានលើកថា ជនពិការភាពកម្ពុជាភាគច្រើនទទួលបានឱកាសសិក្សាអប់រំ និងបានបណ្ដុះ​បណ្ដាល​ផ្នែកខាងជំនាញវិជ្ជាជីវៈដើម្បីឱ្យពួកគាត់អាចធ្វើការឬប្រកបមុខរបរចិញ្ចឹម​ជីវិតបានដោយមិនចាំបាច់​ដើសុំទានដល់អ្នកដទៃនោះឡើយ។

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ជនពិការភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចការ​ងារសង្គម សេដ្ឋកិច្ច និងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងបានស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាពឱ្យបានកាន់តែល្អប្រសើរ។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា សម្រាប់សមាជិកសមាគមតន្ត្រីសំនៀងជនពិការប្រមាណជាង​៧០០នាក់ (ស្ត្រី ២៨៧នាក់)នៅទូទាំងប្រទេស ភាគច្រើនប្រកបរបរម៉ាស្សា (២១ក្រុម) ជាអ្នកចម្រៀង អ្នកតូរ្យតន្ត្រី អ្នកជំនាញដេរប៉ាក់ អ្នកជួសជុលគ្រឿងអេឡិចត្រូនិចជាដើម កំពុងទទួលបានប្រាក់ចំណូលសមរម្យ។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ឱ្យដឹងទៀតថា នាពេលបច្ចុប្បន្នជនពិការភាពមានការតស៊ូប្រឹងប្រែង មិនយកពិការ​ភាពរបស់ខ្លួនធ្វើជាឧបសគ្គជីវិតទេ រហូតអ្នកខ្លះទទួលបានភាពជោគជ័យក្នុងជីវិត និងអ្នកខ្លះក្លាយជាថ្នាក់​ដឹកនាំនៅតាម​បណ្តាក្រសួង និងស្ថាប័នផ្សេងៗថែមទៀតផង។

លោកស្រី ក៏បានស្នើដល់អាជ្ញាធរ មន្ត្រីមន្ទីរជំនាញ ពាក់ព័ន្ធសូមជួយបន្តតាមដាន និងយកចិត្តទុកដាក់ជាអាទិភាពក្នុង​ការជួយលើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាពឱ្យកាន់តែល្អប្រសើរ។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម