Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ាន នាសប្តាហ៍​ក្រោយ

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន នាសប្តាហ៍​ក្រោយ។ នេះបើតាមការឱ្យដឹងដោយលោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ចការការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុករបស់លោក ថា នៅថ្ងៃ​ចន្ទ ​ទី​៤​ ខែកញ្ញា​ សប្តាហ៍​ក្រោយ នាយករដ្ឋ​មន្ត្រី​កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ជំនួប​កំពូល​អាស៊ាន​បូក និងជំនួប​កំពូល​អាស៊ី​បូព៌ា។ លោក ថា សម្រាប់​កម្ពុជា ​ដែល​ជា​សមាជិក​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ជំនួប​កំពូល​ទាំង​អស់​នេះ ជាបន្តុំ​ព្រឹត្តិការណ៍​តំបន់​សំខាន់​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ។

ត្រង់ចំណុចនេះ លោក ហ្សង់-ហ្វ្រង់ស័រ បញ្ជាក់ថា សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ នេះ​ជា​ឱកាស​មួយ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​នយោបាយ ខណៈ នេះក៏ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ​មក​ម្ល៉េះ នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការលើ​ឆាក​អន្តរ​ជាតិ។ បើតាមលោក ហ្សង់-ហ្វ្រង់ស័រ នៅ​ថ្ងៃ​ទី​៥​ ខែកញ្ញា ខាង​មុខ​នេះ នៅ​រដ្ឋធានី​ហ្សាកាតា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល​ក្មេង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បន្តថា ​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៧​ ខែកញ្ញា ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ទីក្រុងហ្សាកាតា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឃើញ, នឹង​ចាប់​ដៃ, នឹង​ជួប​ជា​ផ្លូវការ ​ឬ​ក្រៅ​ផ្លូវ​ការជាមួយប្រមុខ​រដ្ឋ​ ឬប្រមុខ​រដ្ឋាភិបាល​ ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និងនូវែល​សេឡង់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ ​និង​ត្រូវ​តែ​មាន​មោទនភាព ពីព្រោះ ឯកឧត្តម​​បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀម​រួច​រាល់​អស់​ហើយ ទាំង​កម្លាំង​ប្រាជ្ញា ទាំង​កម្លាំង​កាយ និងទាំង​កម្លាំង​ចិត្ត ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​ ​នៅ​ចំពោះមុខ​សមាជិក​អាស៊ានចំនួន ​៩​ដទៃ​ផ្សេង​ទៀត និង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន​នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន។ ចំពោះបញ្ហា​តំបន់ និងបញ្ហា​អន្តរជាតិ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​វ័យ​ក្មេង​កម្ពុជា ត្រូវ​ចូល​រួម​ដោះ​ស្រាយគឺមាន​ច្រើន​ណាស់ ជា​អាទិ៍ វិបត្តិ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា, ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហា​អំណាច​ពិភពលោក និងរវាង​មហា​អំណាច​តំបន់ នៅ​ក្នុង​លំហ​នៃ​ដែន​អាស៊ី-ប៉ាស៊ីហ្វិក, និង​ជា​ពិសេស វិបត្តិ​សេដ្ឋកិច្ច​សកល ​ដែល​បាន​និង​កំពុង​បន្ត​ជះ​ផល​អវិជ្ជមាន​មក​លើ​ជាតិ​មាតុ​ភូមិ​កម្ពុជា។

តាមរយៈសំណេរនៅលើហ្វេសប៊ុកនេះដែរ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានអះអាងថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ហួស​ពី​គ្រប់​គ្រាន់ និងមាន​ឆន្ទៈ​មោះ​មុត​ខ្លាំង​ណាស់ ដើម្បី​លើក​តម្កើង​មុខ​មាត់​កិត្តិយស​​លើ​ឆាក​អន្តរ​ជាតិ ។ ដូច្នេះ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ គួរ​តែ​និង​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ នៅ​ពី​ក្រោយ​មេ​ដឹក​នាំ​ប្រកប​ដោយ​ថាមពល​របស់​កម្ពុជា​រូប​នេះ ដែល​អាស៊ាន​ និង​ពិភពលោក នឹង​សម្លឹង​មើល​ ហើយ​វាយ​តម្លៃ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី សប្តាហ៍​ក្រោយ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម