ព័ត៌មានជាតិ
នំអន្សមរសជាតិឆ្ងាញ់បង្ហាញខ្លួននៅស្ទឹងត្រែង
អ្នកទេសចរទាំងឡាយបើបានធ្វ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែងច្បាស់ជាមិនភ្លេចចូលទិញនំចំណីរឬម្ហូបអាហា ផ្ញើជូនក្រុមគ្រួសារឡើយ។ នៅខេត្តស្ទឹងត្រែងវិញមាននំអន្សមឈ្ងុយឆ្ងាញ់មាននៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង។
អ្នកស្រី សុភា ជាអ្នកប្រកបរមុខរបរវេចនំអន្សមជ្រូកពិសេសប្រចាំនៅភូមិព្រែកសង្កត់ក្រុងស្ទឹងត្រែង បាននាំយកនំអន្សមពិសេសដាក់បង្ហាញក្នុងសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយស្ដីពីការចងក្រងសមាជិកចលនា ភូមិ១មានផលិតផល១ នៅសាលាខេត្តស្ទឹងត្រែង។
អ្នកស្រីបញ្ជាក់ថា ពេលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ភូមិមួ១ ផលិតផល១ ក្នុងនាមម្ចាស់ផលិតអ្នកស្រីបានបង្កើនភាច្នៃប្រឌិតផលិតផលមួយនេះកាន់តែមានគុណភាព និងបរិមាណសម្រាប់បំពេញសេចក្តីត្រូវការជូនអតិថិជន។
ដោយឡែកលោក ផលសុជាតិអគ្គលេខាធិការភូមិ១ផលិតផល១ ប្រាប់ឲ្យដឹងថា ភូមិ១មានផលិតផល១ ប្រៀបបានជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញឲ្យកំណើនសេដ្ឋកិច្ចជាតិតាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមមូលដ្ឋានឱ្យប្រសើរឡើង។
លោកបន្តថាកត្តាសំខាន់ចំពោះកិច្ចការនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសកលជំរុញឲ្យមានការផលិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងជំរុញឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សថែមទៀត។
លោកបង្ហើបបន្តថា ពេលខ្ញុំមកដល់ខេត្តស្ទឹងត្រែងខ្ញុំសង្ឃឹមថា យើងនឹងធ្វើឲ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយទៅលើការជំរុញចលនាភូមិ១ ផលិតផល១នៅខេត្តស្ទឹងត្រែងរបស់យើងនេះ៕
អត្ថបទ៖ រុងរឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច