Connect with us

ព័ត៌មានជាតិ

បេសកកម្មជិះកង់ក្នុងទ្វីបអឺរ៉ុបជិត ៦សប្តាហ៍ លោក ផូ ផល្លា ទៅដល់គោលដៅចុងក្រោយ ប្រទេសអាល្លឺម៉ង់

បានផុស

នៅ

ក្រោមអ័ព្ទដ៏ក្រាស អាកាសធាតុក៏ត្រជាក់ខ្លាំង លោក ផូ ផល្លា បន្តដំណើរស្ទើរមិនបានសម្រាកចេញពី Koblenz ធ្វើយ៉ាង​ណា​ដើម្បីអាចទៅគោលដៅចុងក្រោយ ទឹកដី Frankfurt ប្រទេសអាល្លឺម៉ង់ ទោះយប់ក៏ដោយ។

មុននេះ (ម៉ោងពេលនៅអាល្លឺម៉ង់ ប្រហែលម៉ោង ១រំលងអាធ្រាត្រ យប់ថ្ងៃទី០៣ កញ្ញា) លោក ផូ ផល្លា បានរៀបរាប់ថា
“Day 40: ផ្លូវចុងក្រោយ​ Koblenz > Frankfurt ទោះបីយប់ត្រូវមកដល់​ Frankfurt បេីមិនដូច្នេះទេអត់កន្លែងសម្រាកហេីយ”។ បើតាមឃ្លីប និងសំណេរនេះ អាចបញ្ជាក់បានថា លោកបានទៅដល់ទឹកដីគោលដៅចុងក្រោយ នៅយប់ថ្ងៃទី០២ កញ្ញា ពោលរយៈពេល ៤០ថ្ងៃ ។

ក្នុងដំណើរដ៏វែងឆ្ងាយនេះ អ្នកស្ម័គ្រចិត្តជិះកង់រៃអង្គាសប្រាក់ដើម្បីកុមារកម្ពុជារូបនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន រួមទាំង​អាកាសធាតុថែមទៀត តែទោះយ៉ាងណា លោកនៅតែតស៊ូសម្រេចបេសកកម្មនេះ និងនាំយកថវិកាពីសប្បុរសជន តាមតំបន់ប្រទេសទ្វីបអឺរ៉ុប ពិសេសស្ថានឯកអគ្គរាជទូតកម្ពុជា និងខ្មែរដែលរស់នៅប្រទេសទាំងនោះ ក៏បានចូលរួមបរិច្ចាគផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបេសកកម្មជិះកង់ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា មានជំងឺមហារីក និងជំងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ លោក ផូ ផល្លា បានជិះកង់ផ្សងព្រេងកាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន៨ រួមមាន បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ តាមផែនការ ៤១ថ្ងៃ ចម្ងាយ ៣០០០​គីឡូម៉ែត្រ ហើយចំពោះថវិកា​ដែល​ប្រមូល​បាន គឺ​ផ្ដល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ទាំងអស់។

គួរបញ្ជាក់ថា លោក ផូ ផល្លា ជាអ្នកស័្មគ្រចិត្តជិះកង់សប្បុរស រៃអង្គាសថវិកាមួយរូបផ្សេងទៀត ក្រៅពីលោក ទីវ តារារិទ្ធ ដែលទើបនឹងបញ្ចប់បេសកកម្មថ្ងៃទី២៦ ខែសីហា ថ្មីៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា២៣ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤១ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម