ព័ត៌មានជាតិ
៨ខែឆ្នាំនេះ អគ្គិភ័យបណ្តាលឱ្យមនុស្សស្លាប់-របួសជាង ៥០នាក់ បំផ្លាញផ្ទះជាង ៤៦០ខ្នង
នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៤៣០លើក នៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៥០នាក់ បំផ្លាញផ្ទះសំបែងជាង ៤៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះថា ចាប់ពីខែមករា រហូតដល់ ខែសីហា ឆ្នាំ២០២៣ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៣២លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៤៦១ខ្នង តូបផ្សារ ៧៥តូប សាលារៀន១ខ្នង ឃ្លាំងទំនិញចំនួន ៨កន្លែង រោងចក្រសិប្បកម្មចំនួន ៩កន្លែង អគាររដ្ឋបាល ១១កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ២៤នាក់ និងរបួសចំនួន ២៧នាក់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងបួសជាង ៥០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ៨១លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៧៤ខ្នង តូបផ្សារចំនួន ២៧តូប ឃ្លាំងទំនិញចំនួន៧ រោងចក្រសិប្បកម្មចំនួន ៤កន្លែង ស្លាប់មនុស្សចំនូន ១១នាក់ និងរបួសចំនួន ៧នាក់។ ក្រៅពីនេះនៅខេត្តកណ្តាលស្លាប់ ១នាក់ ខេត្តតាកែវស្លាប់ ៣នាក់ ខេត្តស្វាយរៀងស្លាប់ ២នាក់ ខេត្តស្ទឹងត្រែងស្លាប់ ១នាក់ ក្រចេះស្លាប់ ១នាក់ ខេត្តកំពង់ចាមស្លាប់ ១នាក់ និងខេត្តព្រះសីហនុស្លាប់ ២នាក់។

បើតាមលោកឧត្តមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ភាគរយ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ