ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តី ប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២៣នេះ ផ្ញើសារសំឡេងពិសេស ណែនាំឱ្យរដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យបានរួចរាល់នៅសប្តាហ៍ក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យោងលើតម្រូវការចាំបាច់ចំពោះមុខ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ សម្រាប់ដំណើរការងាររបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំងអស់ ចំណុះឱ្យរាជរដ្ឋាភិបាល ខ្ញុំសូមណែនាំ ក៏ដូចជារម្លឹកដាស់តឿន រដ្ឋមន្ត្រីទាំងអស់ អំពីកិច្ចការចាំបាច់ និងអាទិភាព ពាក់ព័ន្ធទៅនឹងការរៀបចំ និងដំណើរក្រសួង និងរដ្ឋលេខាធិការដ្ឋាននីមួយៗ ដោយយកចិត្តទុកដាក់ទៅលើកិច្ចការមួយចំនួន៖
ទី១ ចំពោះក្រសួង ដែលមិនទាន់បានធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ជូនដល់ថ្នាក់ដឹកនាំ ថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវរស់រាន់ធ្វើឱ្យចប់នៅក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការងារអនុវត្តការងាររបស់ក្រសួងស្ថាប័ន។

ទី២ ក្នុងការកំណត់ការបែងចែកភារកិច្ច និងការទទួលខុសត្រូវជូនថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ត្រូវដាច់ខាតធានាឱ្យបាននូវការបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃទៅក្នុងការដឹកនាំផ្ទាល់លើការងាររបស់អង្គភាពជំនាញរបស់ក្រសួង ស្ថាប័ន ដោយមិនឆ្លង ឬដោយរំលងឋានានុក្រមបច្ចេកទេស។ ប្រសិនបើមានការរៀបចំប្រគល់ភារកិច្ចឱ្យមន្ត្រីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុក លើការងារជួយនូវការងាររបស់នាយកដ្ឋាន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមានការរំលងឋានានុក្រមដឹកនាំផ្នែកបច្ចេកទេស ដូចជាការរំលង ឬមិនឆ្លងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអគ្គលេខាការដ្ឋាននោះទេ។ ត្រូវចាត់ទុកថា ការធានានូវឯកភាព សាមគ្គីភាព និង សុខដមរមនីកម្មការងារ នៅក្នុងស្ថាប័ន រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ គឺជាកិច្ចការអាទិភាព ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា។

ទី៣ ចំពោះមុខ ត្រូវខិតខំធានាឱ្យបាន នូវនិរន្តរភាព និងស្ថេរភាព នៃការអនុវត្តការងារនៅក្នុងស្ថាប័ន ក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារ នៅក្នុងថ្នាក់បច្ចេកទេស និងរៀបចំមន្ត្រីឡើងវិញ ត្រូវគិតគូរលើកគោលការណ៍ជាមូលដ្ឋានចំនួន២ ដែលខ្ញុំធ្លាប់ណែនាំកន្លងមកនេះ។ ទី១ គឺ គោលការណ៍គុណាធិបតេយ្យ ដែលផ្អែកជាចម្បងលើគុណសម្បត្តិ ស្នាដៃការងារ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌របស់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទី២ គឺគោលការណ៍គុណធម៌ ដើម្បីធានាបានឯកភាព និងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់រៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្ត្រីដោយផ្នែកលើមូលដ្ឋាន ការប្រមូលផ្ដុំមន្ត្រីទាំងអស់ជាកម្លាំងសរុបរបស់ស្ថាប័ន តាមរយៈការធ្វើ សុខដុមរមនីកម្ម និងការរៀបចំឱ្យមន្ត្រីចាស់ដែលមានបទពិសោធន៍ និងជំនាញ និងមន្ត្រីថ្មីដែលជាកម្លាំងថ្មី បានរួមធ្វើការជាមួយគ្នាតាមពាក្យស្លោក ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។ ធ្វើយ៉ាងនេះគឺសំដៅលើកកម្ពស់សមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?