ព័ត៌មានជាតិ
ផ្សារណាត់ថ្មីខេត្តតាកែវ នឹងបញ្ចប់ការសាងសង់នៅដំណាច់ខែកញ្ញានេះ
រដ្ឋបាលក្រុងដូនកែវកាលពីពេលថ្មីៗនេះ បានអះអាងថា ការកសាងផ្សារណាត់នៅតែបន្តសាងសង់ដដែល ដោយផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា អ្នកវិនិយោគសំណង់ផ្សារណាត់ បានផ្អាកការសាងសង់មួយរយៈសង្ស័យថាក្ស័យធន។

ផ្អែកតាមសេចក្ដីប្រកាសរបស់រដ្ឋបាលក្រុងដូនកែវ ដែលបានបញ្ជាក់ជូនអាជីវករ ពាណិជ្ជករនិងសាធារណជនថា ការសាងសង់ផ្សារណាត់នៅតែបន្តសាងសង់ដដែល ទោះបីមានការយឺតយ៉ាវបន្តិចក៏ពិតមែន តែមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបានប្រមាណជា៩០ភាគរយហើយ គឺនៅតែបញ្ចប់ការធ្វើតូប ការដាក់ទ្វារមូរ ការដាក់ជណ្ដើរយន្ត បង្កាន់ដៃជណ្ដើរ បង្គន់អនាម័យ និងការលាងសម្អាតតែប៉ុណ្ណោះ។

ជាមួយគ្នានោះរដ្ឋបាលក្រុងដូនកែវ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានរៀបចំកិច្ចប្រជុំសម្របសម្រួលជាមួយនឹងអ្នកវិនិយោគសំណង់ផ្សារណាត់ ហើយជាលទ្ធផលអ្នកវិនិយោគសន្យាថានឹងបញ្ចប់ការសាងសង់តូប និងការងារដែលសេសសល់ឲ្យហើយរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកជាន់ផ្ទាល់ដីវិញបានរៀបចំរួចរាល់ហើយបងប្អូនអាជីវករ និងចូលមកលក់ដូរនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ផ្សារណាត់ថ្មីនេះគឺមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ កម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដោយបានចាប់ផ្តើមបុកគ្រឹះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមគម្រោងត្រូវបញ្ចប់ការសាងសង់ចុងឆ្នាំ២០២២។ មកដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣នេះ ការសាងសង់នៅតែដំណើរការដោយគ្រោងបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅចុងខែកញ្ញានេះ៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ