Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់ ៣ លាន​រៀល រង់ចាំ​​អ្នកថត​រូប​ជើងឯកឆ្នាំ ២០២៣

បានផុស

នៅ

ជា​លើក​ទី១ ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) បានប្រកាស​បង្កើត​កម្មវិធី​ប្រកួតប្រជែង​រក​ជើង​ឯក​ផ្នែក​ថត​រូប​ស្តី​ពី “សម្រស់​សហគមន៍​យើង” ដែល​ផ្ដល់​ឱកាស​ដល់​អ្នក​សារព័ត៌មាននិង​អ្នក​ថត​រូប​គ្រប់​ទម្រង់​​បញ្ចេញ​ស្នាដៃ​រូបថត​ផ្ទាល់​ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ទឹក​ប្រាក់​រហូត​ដល់ ៣ លាន​រៀល សម្រាប់​អ្នក​ដែល​​ជាប់​ជ័យ​លាភី​លេខ​១ និង​ពាន​ជើង​ឯក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុយ​ គា ប្រធានក្លិប​​អ្នក​កាសែតកម្ពុជា​បាន​លើក​ឡើង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​​មា​ន​​កិច្ច​សហការ​គាំទ្រ​ពី​ក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និង​ពី​ស្ថាប័ន​រដ្ឋ​ចំនួន ៣ មាន​ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិប​នឹង​​រៀប​ចំ​ការ​ប្រកួត​រូប​​ថត​ក្រោម​​ប្រធានបទ “សម្រស់​សហគមន៍​យើង” ឬ​ជា​ភាសា​អង់គ្លេស “Promote the beauty of our community” ដើម្បី​រួម​ចំណែក​ដល់​វិស័យ​ទេសចរណ៍ និង​ការ​ថែ​រក្សា​បរិស្ថាន​ល្អ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​​អំពី​សម្រស់​ធម្មជាតិ​របស់​កម្ពុជា។

ដោយ​សារ​តែ​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់​​តែ​ទំនើប ​បើតាម​ប្រធានក្លិប​​អ្នក​កាសែតកម្ពុជា​ ការ​ប្រើប្រាស់​ដ្រូន​ដើម្បី​ថត​យក​រូបភាព​ពេញ​ស្អាត ក៏​នឹង​ត្រូវ​បាន​អនុញ្ញាត ហើយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចូលរួម​ក្នុង​​ការ​វាយ​តម្លៃ​លើ​បច្ចេកវិទ្យា​​នេះ ដើម្បី​​ចៀស​វាង​​ការ​កែច្នៃ​ពី​រូប​​ភាព​​ដើម។

ប្រធាន​ក្លឹប​អ្នក​កាសែត​រួប​នេះក៏​បាន​បញ្ជាក់​ពី​​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត ដោយ​រូប​ថត​ដែល​យក​មក​ប្រកួត​ជា​ស្នាដៃ​ផ្ទាល់​របស់​បេក្ខជន​ ដោយ​មិន​មាន​ការ​​កែច្នៃ ឬ​ការ​រៀប​ចំ​ឈុត​ឆាក​ថត ហើយ​ជា​រូបភាព​ដែល​បង្ហាញ​ពី​សម្រស់​ធនធាន​ធម្មជាតិ តំបន់​រមណីយដ្ឋាន​ទេសចរណ៍ អេកូ​ទេសចរណ៍ ឬ​ក៏​បង្ហាញ​ពី​​បរិស្ថាន​ស្អាត តំបន់​ជីវចម្រុះ រួម​ទាំង​​តំបន់​អភិវឌ្ឍ​ជាដើម។

ចំពោះ​​រង្វាន់​វិញ នឹង​ផ្តល់​ជូន​ដល់​ជយ​លាភី​ពី​លេខ១ ដល់​លេខ ៥ ជា​ថវិកា​ផង និង​ជា​ពាន​ផង នៅ​ពាក់​កណ្ដាល​ខែ​តុលា​ ខាងមុខនេះ។ រូប​ថត​រាប់​រយ​សន្លឹក​នឹង​ត្រូវ​ដាក់​តាំង​នៅ​ឯ​ពិធី​ប្រគល់​រង្វាន់ បន្ទាប់​មក​នឹងយកទៅ​ផ្សព្វផ្សាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​ដែល​ចង់​ចូលរួម​ប្រកួត អាច​ទំនាក់ទំនងតាមរយៈទូរស័ព្ទ និងតេទ្បេក្រាមលេខ៖ ០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន ណែនាំគ្រប់​គោល​​​ដៅ​រាជធានី​ ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដឹកជញ្ជូនដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ

លោក អេឡុន ម៉ាសក៍
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ទ្រព្យសម្បត្តិ អេឡុន ម៉ាសក៍ ធ្លាក់ចុះក្រោម ៣០០ ប៊ីលានដុល្លារ ​ជំរុញបន្ថែមដោយពន្ធ ត្រាំ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​ជនស៊ីវិល​មីយ៉ាន់ម៉ា​បន្តរងគ្រោះ​ ក្នុងការ​បំពាន​បទឈប់​បាញ់​ដែលបាន​ប្រកាសក្រោយរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា១១ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម