ព័ត៌មានជាតិ
នគរបាលពីរស្រុកសហការគ្នាចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន
កម្លាំងនគរបាលចំនួនពីរស្រុកមានស្រុកថ្មពួកនិងស្រុកស្វាយចេក បានធ្វើការសហការគ្នាចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីជួញដូរថ្នាំញៀន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នៅចំណុចផ្លូវលំក្នុងភូមិសាស្ត្រភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ការចុះបង្ក្រាបនេះបានធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វិត ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ក្នុងនោះដកហូតថ្នាំញៀនម្ស៉ៅក្រាមសថ្លាចំនួន២ថងតូច ទូរស័ព្ទដៃ១គ្រឿង យកមកសួរនាំ។ ក្រោយពីបានសួរនាំឈ្មោះ កែវ វិត ឈានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនសង្ស័យមានឈ្មោះឈឿន ដឿត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក និងដកហូតថ្នាំញៀនម្ស៉ៅក្រាមសថ្លាចំនួន១៧ថង់ ក្នុងនោះថង់តូច១៤ថង់ជំទើ៣ថង សរុបទាំង២ករណី១៦ថង់តូចនិង៣ថង់ជំទើ។

ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជូនបន្តទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ