ព័ត៌មានជាតិ
គណបក្សលោក ពេជ្រ ស្រស់ តែងតាំងអគ្គលេខាធិការថ្មី១រូប និងអគ្គលេខាធិការរង៣រូប
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្រេចតែងតាំងមន្ត្រីថ្មីរបស់គណបក្សនេះចំនួន៤រូប ដែលនោះក្នុង អគ្គលេខាធិការ១រូប និងអគ្គលេខាធិការរង៣រូប។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ពេជ្រ ស្រស់ ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សេចក្ដីសម្រេចនេះបានតែងតាំងលោក ជា សារ៉ាក់ ជាអគ្គលេខាធិការគណបក្សយុវជនកម្ពុជា និងអគ្គលេខាធិការរងគណបក្សចំនួន៣រូប រួមមាន លោក លឹម រ័ត្ន លោក ពេជ្រ គឹមស្រ៊ាង និងលោក ហែន វិសុទ្ធ។ លោក ពេជ្រ ស្រស់ បានបញ្ជាដល់គណៈកម្មាធិការគណបក្សយុវជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ត្រូវគោរពប្រតិបត្តិតាមសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ការតែងតាំងមន្រ្តីថ្មីរបស់បក្សពេលនេះ គឺក្រោយគណបក្សមួយនេះ មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ក្រោយបរាជ័យក្នុងការបោះឆ្នោតជាតិនេះ លោក ឯម សុខសុវណ្ណ ដែលជាអគ្គលេខាធិការគណបក្សយុវជនកម្ពុជា បានប្រកាសលាឈប់ពីតំណែងជាន់ខ្ពស់នៅក្នុងគណបក្សនេះ។ បន្ទាប់មក គណបក្សយុវជនកម្ពុជា ក៏បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន កាលពីចុងខែសីហា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃការងារបក្ស កន្លងមក ហើយលើកទិសដៅការងារបន្ត បំពេញបន្ថែមចំណុចខ្វះខាត និងជាពិសេស គឺការសម្រេចចិត្តចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអាណត្តិទី៧នេះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ