ព័ត៌មានជាតិ
តើការគណនាស្ថិតិអ្នកមានការងារ ឬអត់ការងារធ្វើ ដោយរបៀបណា?
ភាពមានការងារធ្វើ និងភាពគ្មានការងារធ្វើ ត្រូវបានកំណត់និយមន័យក្នុងសេចក្តីសម្រេចមួយរបស់សន្និសិទ្ធអន្តរជាតិស្តីពីស្ថិតិការងារ (ICLS) លើកទី១៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងខែតុលា ឆ្នាំ២០១៣ ដែលមានប្រទេសជាសមាជិកចំនួន ១០៦ និងអង្គការអន្តរជាតិចំនួន ៣១ បានចូលរួម។

តាមនិយមន័យនេះ ត្រូវបានប្រើប្រាស់គ្រប់ប្រទេសជាសមាជិករបស់អង្គការ ILO (International Labour Organization) ទាំងអស់ ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជា អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ ប្រសិនបើអង្គការ ILO តាមរយៈសន្និសីទអន្តរជាតិស្តីពីស្ថិតិការងារនេះ មិនមានការកំណត់និយមន័យថ្មី។
បន្ថែមលើនេះ គ្រប់ស្ថាប័នអន្តរជាតិធំៗមួយចំនួនដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី បានប្រើប្រាស់និមយមន័យ និងប្រភពទិន្នន័យពីអង្គការ ILO ដូចគ្នាផងដែរ។
យោងតាមសេចក្តីសម្រេចទីមួយរបស់សន្និសិទ្ធ ICLS លើកទី១៩ របស់អង្គការ ILO បានកំណត់និយមន័យអ្នកមានការងារធ្វើ និងអ្នកអត់ការរងារធ្វើ ក្នុងចំណោមអ្នកស្ថិតក្នុងកម្លាំងពលកម្មនៃប្រទេសមួយដូចខាងក្រោម៖
១. អ្នកមានការងារធ្វើ៖ សំដៅលើ អ្នកមានអាយុ ១៥ឆ្នាំឡើងទៅ ដោយក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញ គិតបញ្ចូលទាំងអ្នកកំពុងធ្វើការក្នុង-ក្រៅប្រទេស និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការ ដោយមូលហេតុនៃការឈប់សម្រាកដោយសារមានជំងឺ គ្រោះថ្នាក់ការងារ ការសិក្សា ឬការបណ្តុះបណ្តាល សម្រាកលំហែរមាតុភាព ឬដោយមូលហេតុផ្សេងៗ។
អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ / ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
២. អ្នកគ្មានការងារធ្វើ៖ សំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ, កំពុងស្វែងរកការងារ និងអាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។
អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%
បើយោងតាមតាមនិយមន័យខាងលើនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍដូចជា កម្ពុជា ជាទូទៅតែងមានចំនួនអត្រាអ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។ តួយ៉ាងក្នុងឆ្នាំ ២០២៣នេះ អង្គការ ILO បានប៉ាន់ស្មានថា ប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣ ភាគរយ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា អ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ គឺមិនបានរាប់បញ្ចូលអ្នកដែលនៅក្រៅកម្លាំងពលកម្មនោះទេ ហើយអ្នកនៅក្រៅកម្លាំងពលកម្មត្រូវបានឱ្យនិយមន័យក្នុងសេចក្ដីសម្រេចខាងលើថា ជាអ្នកក្នុងអាយុធ្វើការទាំងឡាយណា ដែលអត់ធ្វើការ ឬមិនធ្វើការក្នុងរយៈពេលជាក់លាក់ណាមួយដោយមូលហេតុ៖ ១. ជាប់រៀននៅតាមគ្រឹះស្ថានសិក្សា (សិស្ស/និស្សិត), ២. ជាប់ភារកិច្ចគ្រួសារ ថែទាំសមាជិកគ្រួសារ ឬជាមេផ្ទះ, ចូលនិវត្តន័ ឬចាស់ជរា ពិការភាព និងមិនអាចបំពេញការងារបាន, ៣. ជឿថា គ្មានការងារធ្វើ មិនចង់ធ្វើការ ឬមិនចាប់ផ្ដើមការងារក្នុងរយៈពេលខ្លីណាមួយ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ