Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​រចនាសម្ព័ន្ធ​​ការងារ​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ដំណើរការ​យ៉ាងណា​ខ្លះ?

បានផុស

នៅ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំពេញមុខងារជា​សេនាធិការឱ្យ​រាជរដ្ឋាភិបាល​លើ​បេសកកម្ម​ដឹកនាំ និង គ្រប់គ្រង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ព្រមទាំង​ធនធាន​វិសាលគមន៍​ហ្វ្រេកង់ស៍​វិទ្យុ​នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ក៏​មានភារកិច្ច​រៀបចំគោលនយោបាយ​សម្របសម្រួល​និង​ជំរុញការប្រកួតប្រជែង​ក្នុង​ការផ្តល់​សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន ព្រមទាំងការកាត់បន្ថយគម្លាតឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុក្រឹត្យ​ស្តី​ពីដំណើរការ និង​ការ​ប្រព្រឹត្តិទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​បែងចែក​រចនាសម្ព័ន្ធក្រសួង​មានអង្គភាព​ថ្នាក់ជាតិ អង្គភាព​ស្វយ័ត និង​អង្គភាព​ថ្នាក់ក្រោមជាតិ។

ក) អង្គភាពថ្នាក់ជាតិ

១- ខុទ្ទកាល័យរដ្ឋមន្តី
២- អគ្គនាយកដ្ឋាន
– អគ្គនាយកដ្ឋានរដ្ឋបាល
– អគ្គនាយកដ្ឋានប្រៃសណីយ៍
– អគ្គនាយកដ្ឋានទូរគមនាគមន៍
– អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
– អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ
៣- អគ្គាធិការដ្ឋាន
៤- វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
៥- នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ខ) អង្គភាពស្វយ័ត

១- និយ័តករទូរគមនាគមន៍កម្ពុជា
២- សហគ្រាសសាធារណៈ
– ទូរគមនាគមន៍កម្ពុជា
– ប្រៃសណីយ៍កម្ពុជា

គ) អង្គភាពថ្នាក់ក្រោមជាតិ

– មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានីខេត្ត។

លោក ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពី ការរៀបចំនិង​ការប្រព្រឹត្តទៅរបស់​ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

អគ្គនាយកដ្ឋានរដ្ឋបាល

អគ្គនាយកដ្ឋានរដ្ឋបាលមានតួនាទី និងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួលកិច្ចការរដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ពិធីការ ការងារសន្តិសុខផ្ទៃក្នុង ការងារនីតិកម្ម ការងារ​សហប្រតិបត្តិការអន្តរជាតិ និងសម្របសម្រួល​ការងារទូទៅជាមួយបណ្តាក្រសួងស្ថាប័ន​នៃ​រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានរដ្ឋបាលមាននាយកដ្ឋាន​ចំណុះ​ចំនួន ៥ (ប្រាំ)៖

-នាយកដ្ឋាន​រដ្ឋបាល
-នាយកដ្ឋាន​បុគ្គលិក​និង​បណ្តុះបណ្តាល
-នាយកដ្ឋាន​ផែនការ​និង​ហិរញ្ញវត្ថុ
-នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ
-នាយកដ្ឋាន​នីតិកម្ម

អគ្គនាយកដ្ឋានប្រៃសណីយ៍

អគ្គនាយកដ្ឋានប្រៃសណីយ៍ មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រង​និងសម្របសម្រួល​កិច្ចការ​រៀបចំគោល​នយោបាយ​និងកសាង​ផែនការយុទ្ធសាស្ត្រ​ជាតិ សម្រាប់អភិវឌ្ឍវិស័យ​ប្រៃសណីយ៍ ធ្វើ​និយ័តកម្ម​លើវិស័យប្រៃសណីយ៍ អភិវឌ្ឍធនាគារប្រៃសណ៍យ៍​និងសេវាប្រៃសណីយ៍​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ចូលរួម​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី អនុតំបន់ តំបន់ សកលលោក និង​អង្គការ​អន្តរជាតិ​ក្នុង​វិស័យប្រៃសណីយ៍។

អគ្គនាយកដ្ឋានប្រៃសណីយ៍មាននាយកដ្ឋាន​ចំណុះចំនួន ៣ (បី)៖

-នាយកដ្ឋាន​គោលនយោបាយ​ប្រៃសណីយ៍
-នាយកដ្ឋាន​គ្រប់គ្រង​ និង​និយតកម្ម​ប្រៃសណីយ៍​ឯកជន
-នាយកដ្ឋាន​គ្រប់គ្រង​សេវា​ប្រៃសណីយ៍​ហិរញ្ញវត្ថុ​ និង​ភស្តុភាកម្ម​

អគ្គនាយកដា្ឋនទូរគមនាគមន៍

អគ្គនាយកដា្ឋនទូរគមនាគមន៍ មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រង និងសម្របសម្រួល​កិច្ចការ​រៀបចំ​គោលនយោបាយ និងកសាងផែនការយុទ្ធសាស្ត្រជាតិ​សម្រាប់អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បន្តពង្រឹងពង្រីកការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធទូរគមនាគមន៍ និង​ចូលរួម​សហការលើការងារ​ទូរគមនាគមន៍​ក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និង​អង្គការ​អន្តរជាតិ។

អគ្គនាយកដា្ឋនទូរគមនាគមន៍មាននាយកដ្ឋានចំនួន ២ (ពីរ) និងមជ្ឈមណ្ឌលចំនួន១ (មួយ)៖

-នាយកដ្ឋាន​គោលនយោបាយ​ទូរគមនាគមន៍
-នាយកដ្ឋាន​គោលនយោបាយ​ផ្កាយ​រណប
-មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានតួនាទី​និងភារកិច្ចដឹកនាំ​គ្រប់គ្រង​និង​សម្របសម្រួលកិច្ចការ​រៀបចំ​អនុវត្ត និង​តាមដាន​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​អភិវឌ្ឍ​វិស័យបច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ចូលរួមសហការ​លើការងារបច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន ក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និង​អង្គការអន្តរជាតិ​ព្រមទាំងកំណត់​ស្តង់ដាកម្មវិធី​កុំព្យូទ័រនិងសន្តិសុខ​ព័ត៌មាន​លើវិស័យ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មាននាយកដ្ឋានចំណុះ​ចំនួន ៧ (ប្រាំពីរ)៖

-នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិចត្រូនិក
-នាយកដ្ឋាន​គោល​នយោបាយ​បច្ចេកវិទ្យា​ គមនាគមន៍​និង​ព័ត៌មាន
-នាយកដ្ឋាន​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានជាតិ ​និង​គ្រប់គ្រង​ប្រព័ន្ធ​វិដេអូ​នៃ​សន្និសីទ​របស់​រាជរដ្ឋាភិបាល
-នាយកដ្ឋាន​កម្មវិធី​កុំព្យូទ័រ និង​មាតិកា​ព័ត៌មាន
-នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន
-នាយកដ្ឋាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន
-នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​សម្រាប់​ជនបទ

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ មានតួនាទី​និងភារកិច្ចដឹកនាំ​គ្រប់គ្រង​និងសម្របសម្រួល កិច្ចការរៀបចំ​គោលនយោបាយ ផែនការជាតិ​វិសាលគមន៍​ហ្វ្រេកង់ស៍វិទ្យុ គ្រប់គ្រង និងបែងចែក​ធនធានវិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​និងចូលរួម​សហការលើការងារ​ធនធានវិសាលគមន៍ ហ្វ្រេកង់ស៍​វិទ្យុក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការទ្វេភាគី អនុ​តំបន់ តំបន់ សកលលោក និង​អង្គការអន្តរជាតិ។

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុមាននាយកដ្ឋានចំនួន ៣(បី)៖

-នាយកដ្ឋាន​គោល​នយោបាយ​ និង​ផែនការ​វិសាលគមន៍​ហ្រ្វេកង់ស៍​វិទ្យុ
-នាយកដ្ឋាន​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ហ្រ្វេកង់ស៍​វិទ្យុ
-នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគមន៍​ហ្រ្វេងកង់ស៍​វិទ្យុ

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារអធិការកិច្ចជាប្រចាំលើការងារបច្ចេកទេស​ការងាររដ្ឋបាល​និងហិរញ្ញវត្ថុ។

អគ្គាធិការដ្ឋានមាននាយកដ្ឋានចំនួន៣(បី)៖

-នាយកដ្ឋាន​អធិការកិច្ច​រដ្ឋបាល​ និង​ទទួល​ពាក្យបណ្តឹង
-នាយកដ្ឋាន​អធិការកិច្ច​ហិរញ្ញវត្ថុ
-នាយកដ្ឋាន​អធិការកិច្ច​បច្ចេកទេស

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន មាន​តួនាទីនិង​ភារកិច្ចដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលលើការងារអប់រំបណ្ដុះបណ្ដាលស្រាវជ្រាវ និង​នវានុវត្តន៍​លើវិស័យប្រៃសណីយ៍​ទូរគមនាគមន៍បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន។

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន​មាន​លេខាធិការដ្ឋាន​ចំនួន​១ (មួយ) មហាវិទ្យាល័យចំនួន៣(បី) មជ្ឈមណ្ឌលចំនួន៣(បី) និង​សាលាចំនួន១ (មួយ)។

-លេខាធិការដ្ឋាន
-មហាវិទ្យាល័យ​ប្រៃសណីយ៍​និង​ភស្តុភារ (ឡូជីស្ទិក)
-មហាវិទ្យាល័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​បណ្តាញ
-មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​កុំព្យូទ័រ
-មជ្ឍមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ
-មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​នវានុវត្តន៍​
-មជ្ឍមណ្ឌល​អប់រំ​ពី​ចម្ងាយ
-សាលា​ក្រោយ​បរិញ្ញាបត្រ​
-នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលបន្ទុក​អនុវត្តភារកិច្ចតាម​អនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងសហគ្រាស​សាធារណៈ។

អង្គភាពស្វយ័ត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វយ័តដូចខាងក្រោម៖

១) និយ័តករទូរគមនាគមន៍កម្ពុជា ជានីតិបុគ្គលនៃនីតិ​សាធារណៈ​ដែលបានទទួល​សិទ្ធិពី​រាជរដ្ឋាភិបាល បំពេញ​មុខងារនិងភារកិច្ច​ដោយមានស្វ័យភាព​ខាងផ្នែករដ្ឋបាលនិងនិយ័តកម្ម ព្រម​ទាំង​ដោយ​ឯករាជ្យ​ពីប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គល​ពាក់ព័ន្ធនឹង​វិស័យទូរគមនាគមន៍​ស្រប​តាម​ច្បាប់​ស្តីពីទូរគមនាគមន៍។

២) សហគ្រាសសាធារណៈចំនួន២ (ពីរ) ដូចមានខាងក្រោម៖

– ទូរគមនាគមន៍កម្ពុជា
– ប្រៃសណីយ៍កម្ពុជា

អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានី ខេត្ត មានតួនាទីនិង​ភារកិច្ចដឹកនាំ​គ្រប់គ្រង​និង​សម្របសម្រួល ការងារ​លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន ព្រមទាំងធនធាន​វិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ​នៅថ្នាក់ក្រោមជាតិ​ក្រោមការដឹកនាំ​ផ្ទាល់របស់រដ្ឋមន្ត្រី។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមក្របខ័ណ្ឌ នៃ​បទ​បញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ វិច្ឆិកា ១៩៩៥ ស្តីពីការបង្កើត សា្ថប័នត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ លើការ​ចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៤៦ នាទីutes មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានជាតិ៥៦ នាទីutes មុន

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា រៀបចំកម្មវិធីចែករំលែកនូវបទពិសោធន៍ជូននិស្សិត ជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ “សាទរកម្ពុជា” ស្វាគមន៍ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម