Connect with us

ព័ត៌មានជាតិ

លោក ស សុខា ស្នើពិនិត្យ-សិក្សាលើឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មិនត្រូវដូចនគរបាលចរាចរណ៍ឡើយ

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្មីៗ​នេះ បាន​ស្នើ​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ និង​សិក្សា​លើ​ឯកសណ្ឋាន​របស់​មន្ត្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា មិន​ត្រូវ​ឲ្យ​ដូច​នគរបាល​ចរាចរណ៍​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សារ​សំឡេង លោក ស សុខា បាន​បញ្ជាក់​ថា កន្លងមក​មន្ត្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា បាន​អនុវត្ត​តួនាទី​លើស​ពី​ភារកិច្ច​ខ្លួន។ ក្នុង​នោះ ភារកិច្ច​មន្ត្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា ពុំ​មាន​សិទ្ធិ​ឃាត់​យានយន្ត ដើម្បី​ផាក​ពិន័យ​ឡើយ។ លោក​ថា ផ្ទុយទៅវិញ មន្ត្រី​ចរាចរណ៍​ជាប់កិច្ចសន្យា គ្រាន់តែ​មាន​សិទ្ធិ​ជួយ​សម្រួល​ដល់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​តែប៉ុណ្ណោះ។

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មើល​ឃើញ​ថា មាន​មន្ត្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា​មួយ​ចំនួន បាន​ប្រព្រឹត្ត​លើស​ព្រំដែន​កំណត់ ហ៊ាន​ឃាត់​រថយន្ត​ផាក​ពិន័យ​ដោយ​ផ្ទាល់ និង​ករណី​ខ្លះ​មិន​ចេះ​គោរព​សិទ្ធិ​អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ​ទៀត​ផង។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​ឲ្យ​ភាគី​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត​ទាំងអស់ ជួយ​ពិនិត្យ និង​សិក្សា​រឿង​ឯកសណ្ឋាន​មន្ត្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​ទាំងនេះ​ឡើងវិញ​ផង​ដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម