Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញប្រជាសហគមន៍ដាំដើមឈើ ដើម្បីបង្កើនប្រាក់ចំណូល

បានផុស

នៅ

លោក​ អ៊ាង សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ការពារ​ធម្មជាតិ​តាតៃក្រោម បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដាំ​ដើម​ឈើ និង​ចូលរួម​ការពារ​អភិរក្ស​ព្រៃ​ឈើ ដើម្បី​​បង្កើន​គម្របព្រៃនិង​អាច​លក់​កាបូន​ដើម្បី​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត បាន​ថ្លែង​ថា ដើម្បី​​ធានា​និរន្តរភាព​បរិស្ថាន និង​ជីវភាព​សហគមន៍ ប្រជា​សហគមន៍ត្រូវ​តែ​នាំ​គ្នា​ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​ដើម​ឈើ​គឺ​ជា​ប្រភព​ប្រាក់​ចំណូល តាម​រយៈ​ការ​ទាញ​ចំណូល​​ពី​​ការ​លក់​កាបូន។ មិន​តែ​ប៉ុណ្ណោះ​ចំពោះ​​ចំណូល​ដែល​អាច​ទទួល​បាន​​ពី​ការ​លក់​កាបូន នឹង​ជួយ​​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ អាច​ជួយ​ឲ្យ​​​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​បន្ថែម លើស​ពី​ចំណូល​តាម​រយៈ​ភ្ញៀវ​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តាតៃក្រោម​ លោក ទេព ម៉ាឡា ​បាន​លើក​ឡើង​ថា សហគមន៍​បាន​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​​មិន​​មាន​ទៀត​ទេការ​កាប់​រាន​ព្រៃឬ​ការ​​ដក​ហូត​អនុផល​ព្រៃ​ឈើ​លើស​​លប់​​។

ជាក់​ស្តែងតំបន់​នេះកំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​​ភ្ញៀវ​ទេសចរណ៍​ជាតិនិង​អន្តរជាតិ ក្នុង​​ការ​មក​ទស្សនា​​ធនធាន​ធម្មជាតិ​​ដែល​មាន​រួមមាន ទឹកជ្រោះ ទេសភាព​ដង​ព្រែក ភូមិ​បូរាណ និង​ការ​ជិះ​ទូក​​លេង​កម្សាន្ត ហើយ​ប្រជា​សហគមន៍​កំពុង​ទទួល​បាន​ចំណូល​តាម​រយៈ​វិស័យ​ទេសចរណ៍​ធម្មជាតិ​នេះ។

ប៉ុន្តែលោក ទេព ម៉ាឡា បាន​អះអាង​ថា ទន្ទឹម​នឹង​មាន​ការ​គាំ​ទ្រ​ពី​ភ្ញៀវ​ទេសចរណ៍​លើ​ធនធាន​ធម្មជាតិ កត្តា​ផ្លូវ ចំណត​ឡាន ទឹក​ស្អាត និង​មជ្ឈមណ្ឌល​ព័ត៌មាន សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក៏​ជា​តម្រូវ​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​របស់​សហគមន៍​ផង​ដែរ​។

ការ​ជំរុញ​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ ដើម្បី​ឲ្យ​ប្រជា​សហគមន៍​ទទួល​បាន​ប្រាក់​ចំណូល ពី​ការ​លក់​កាបូន​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន ដែល​អនុវត្ត​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​គោលដៅ​​យុទ្ធសាស្ត្រ​ដើម្បី​​ធានា​ឲ្យ​បាន​​កំណើន​សេដ្ឋកិច្ចក្នុង​អត្រា​មធ្យម​ប្រចាំ​​ឆ្នាំ​ក្នុង​រង្វង់ ៧%។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តាតៃក្រោម ត្រូវ​បាន​ទទួល​​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​បរិស្ថាន តាម​ប្រកាស​លេខ ២៩០ ចុះថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ និង​​មាន​សមាជិក​ចំនួន ១៧៧ គ្រួសារ រស់​​នៅ​ភូមិ​អន្លង់វ៉ាក់ និង​ភូមិ​កោះ​អណ្ដែត ឃុំ​តាតៃក្រោម ស្រុក​កោះកុង។ សហគមន៍​​មាន​​ផ្ទៃដី​សរុប​ចំនួន ៩៧,៣ហិកតា ដែល​មាន​សក្ដានុពល​ធម្មជាតិ ដូចជា​ព្រៃ​ឈើ ព្រៃ​កោងកាង ទឹកធ្លាក់ ទេសភាព​តាម​ដង​ព្រែក ភូមិ​​បូរាណ រួម​នឹង​ការ​នេសាទ​សមុទ្រ ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​អ្នក​ទេសចរណ៍​មក​ទស្សនា​ជា​​បន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម