ព័ត៌មានជាតិ
តម្លៃពោតក្រហមល្អប្រសើរជាងឆ្នាំមុន បើទោះបីប្រឈមគ្រោះរាំងស្ងួតខ្លះ
ប្រជាកសិករបានឱ្យដឹងថា ដំណាំពោតក្រហម២ឆ្នាំចុងក្រោយនេះហាក់មានលំនឹងទីផ្សារល្អដែល នឹងមានសន្ទុះសេដ្ឋកិច្ចគ្រួសារបានល្អប្រើសើរ ខណៈឆ្នាំនេះមានប្រជាកសិករនៅតាមតំបន់មួយចំនួន ប្រឈមនឹងភាពរាំងស្ងួត បង្កឱ្យកសិផលដំណាំពោតខូចខាត ស្របពេលឆ្នាំនេះកម្រិតហាងឆេងទីផ្សារបានកើនឡើងបន្តិចជាងឆ្នាំកន្លងទៅ។

លោក ខ្លួត រិនដា ការសិករនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានប្រាប់ថា គ្រួសាររបស់លោកបានដាំដំណាំច្រើនប្រភេទហើយក្នុងនោះក៏មានចិញ្ចឹមសត្វគោពូជថ្លៃៗរួម និងជ្រូក ទា មាន់ ជាច្រើនផងដែរ ក្រៅពីដំណាំពោត សណ្តែក មៀនប៉ៃលិន និងស្វាយផងដែរ។
កិច្ចខិតខំតស៊ូរបស់ក្រុមគ្រួសារកសិកររូបនេះ គឺជាលទ្ធផលល្អសម្រាប់ជីវភាពគ្រួសារ ហើយក៏ជាកសិករដ៏គំរូម្នាក់ក្នុងស្រុកភ្នំព្រឹក ដែលខិតខំតស៊ូដើម្បីកូនៗបានសិក្សារៀន សូត្រយកចំណេះដឹង មិនធ្វើសំណាកស្រុកហើយបោះបង់ការសិក្សានោះទេ។
លោកបានបន្តថា ដំណាំពោតក្រហមលោកបានដាំដុះលើទំហំដី ៣០ ហិកតា ហើយក៏បានប្រឈមក្នុងការខូចខាតមួយចំនួនប្រហែល ៣០ ភាគរយ ដោយសារតែភាពរាំងស្ងួត តែនៅតំបន់ដែលលោកដាំមានធ្លាក់ភ្លៀងខ្លះៗដែលធ្វើឲ្យដំណាំពោធលោកបានរងផលប៉ះពាល់តិចតួច។
លោកបញ្ជាក់ដូច្នេះថា «ពោតឆ្នាំនេះតម្លៃល្អជាងឆ្នាំមុនបន្តិច តែជួបបញ្ហាគ្រោះរាំងស្ងួតនឹងសត្វល្អិត គឺសត្វដង្កូវបំផ្លាញ ហើយត្រូវចំណាយច្រើនទៅលើដូចជា ជី ថ្នាំបាញ់សម្លាប់ដង្កូវ ប្រេងម៉ាស៊ុត ដែលចំណាយចំនួនសរុបប្រ ហែលជាងមួយម៉ឺនដុល្លា តែមិនខាតទេបានចំណេញតិចតូចបើទោះបីខូចខាតប្រហែល៣០ភាគរយក៏ដោយ»។
លោកបន្តថា «បើគិតពីកម្រិតនៃការចំណាយមានដូចជា ជី ២ ៥០០ ដុល្លា, ពូជ ៣០០០ ដុល្លា, ថ្នាំបាញ់ស្មៅនិងសត្វល្អិត ២ ០០០ ដុល្លា, ថ្លៃម៉ាស៊ូត និងតៃកុងភ្ជួរដី៣០០០ដុល្លា, ថ្លៃម៉ាស៊ីនច្រូត ៣ ២០០ ដុល្លា, និងប្រើប្រាស់ផ្សេងៗចំនួន១ ០០០ ដុល្លាសរុប ១ ៤០០០ ដុល្លា ព្រោះឆ្នាំនេះខ្ញុំប្រមូលផលបានតែ ១២០ តោនប៉ុណ្ណោះ ហើយលក់បាន ៧បាត ឬស្មើនិង ៨២០រៀលក្នុង១គីឡូក្រាម នៃគ្រប់ពោត បើគិតសរុបបានប្រហែលជា ៤ មុឺន ៥ពាន់ដុល្លា ហើយបើមានភ្លៀងគ្រប់គ្រាន់ដូចឆ្នាំកន្លងទៅខ្ញុំប្រមូលផលបាន ចន្លោះពី ២២០ ទៅ ២៣០ តោន»៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ