ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជាមិនធ្វើអត្ថាធិប្បាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ាទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់មី ឬប្រទេសណាទាំងអស់។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសមីយ៉ាន់ម៉ាកំពុងចាប់ផ្ដើមមានភាពចលាចលនៅក្នុងប្រទេស ដោយមានការចាប់ខ្លួនថ្នាក់ដឹកនាំកំពូល និងឥស្សរជនជាន់ខ្ពស់ដទៃទៀតផង ប៉ុន្តែកម្ពុជាមិនធ្វើការអត្ថាធិប្បាយលើកកិច្ចការផ្ទៃក្នុងរបស់បរទេសទេ។
សម្ដេចតេជោមានប្រសាសន៍ថា ៖ “ឥឡូវ នៅ យ៉ាំងហ្គូន ចាប់ផ្ដើម ហើយ។ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ នៅក្នុងក្របខណ្ឌអាស៊ានក្ដី ឬប្រទេសដទៃក្ដី។”

សម្ដេចតេជោបានបន្ថែមទៀតថា ៖ “អំបាញ់មិញឯកឧត្ដម ប្រាក់ សុខុន ប្រាប់ថា អ៊ិនធើណេតចាប់ផ្ដើមផ្ដាច់ បន្ថយបណ្ដើរៗហើយ [នេះគឺជា] អំពីសភាពការថ្មីៗនៅមីយ៉ាន់ម៉ា។ នោះជាកិច្ចការរបស់មិត្តភក្ដិនៅក្នុងក្របខណ្ឌអាស៊ាន យើងគ្រាន់តែផ្សាយព័ត៌មាន ក៏ប៉ុន្តែមិនត្រូវធ្វើអត្ថាធិប្បាយ។”

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាបច្ចុប្បន្ន ជាជនរងគ្រោះ ដែលអ្នកជំនាន់មុនបង្កើតសង្គ្រាម បង្កើតបំណុល ឯអ្នកជំនាន់ក្រោយបច្ចុប្បន្នដើរសងបំណុល បង្កើតសន្តិភាព បញ្ចប់សង្គ្រាម។
សម្ដេចតេជោបានបញ្ជាក់ថា នេះជាកាតព្វកិច្ចកូនខ្មែរដែលមានតែអ្នកបានកសាងសន្តិភាពដោយផ្ទាល់ដៃទេ ទើបដឹងថា សន្តិភាពមានតម្លៃសន្តិភាពណា និងត្រូវទប់ស្កាត់សង្គ្រាមរបៀបណា៕
អត្ថបទ៖ ខាន់ ច័ន្ទវីរៈ
សូមចុចអាន៖ ធនាគារមីយ៉ាន់ម៉ា ទូទាំងប្រទេសត្រូវបិទទ្វារបន្ទាប់ពីរដ្ឋប្រហារ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?