ព័ត៌មានជាតិ
កិច្ចប្រជុំប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ៖ តំណាងកម្មករស្នើសុំដំឡើង ១៥ ដុល្លារ រីឯតំណាងនិយោជកស្នើសុំដំឡើង ១ ដុល្លារ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ បានបន្តបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនជាលើកទី ៣ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងកម្មករ-និយោជិត និងតំណាងនិយោជកផងដែរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំនៅថ្ងៃនេះ ជាដំបូងគឺភាគីតំណាងរាជរដ្ឋាភិបាល បានជួបពិភាក្សាដាច់ដោយឡែក ជាមួយភាគីខាងតំណាងកម្មករ-និយោជិត និងតំណាងនិយោជក។ បន្ទាប់ពីមកភាគីទាំង ៣ បានបន្តជួបប្រជុំគ្នា ដើម្បីបង្ហាញតួលេខជាជំហានដំបូងរៀងៗខ្លួន សម្រាប់ការដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិត ឆ្នាំ ២០២៤។
ក្រោយពីចំណាយពេលជិត ៤ ម៉ោងមក គឺភាគីតំណាងនិយោជកស្នើសុំដំឡើងចំនួន ១ ដុល្លារ។ ចំណែកឯភាគីតំណាងកម្មករ-និយោជិត ស្នើសុំដំឡើងចំនួន ១៥ ដុល្លារ។ លោក ហេង សួរ ឲ្យដឹងបែបនេះថា «គឺភាគីនិយោជក គាត់បានស្នើសុំឲ្យមានការកើនត្រឹម ១ ដុល្លារ មានន័យថា សម្រាប់ឆ្នាំ ២០២៤ ភាគីនិយោជក ស្នើសុំប្រាក់បៀវត្សរ៍អប្បបរមានេះត្រឹម ២០១ ដុល្លារ ក្នុងមួយខែ ដូចគ្នាដែរ ភាគីបងប្អូនកម្មករ-និយោជិតរបស់យើង គាត់ក៏បានដាក់ចេញនូវតួលេខរួម គឺកើនចំនួន ១៥ ដុល្លារ ដែលវាធ្វើឲ្យសំណើរបស់ភាគីបងប្អូនកម្មករ-និយោជិតរបស់យើងនេះ កើនដល់ ២១៥ ដុល្លារ ក្នុងមួយខែ»។
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា តួលេខខាងលើនេះ គ្រាន់តែជាជំហរជំហានដំបូងរបស់ភាគីនីមួយៗ ប៉ុណ្ណោះ ដោយនឹងត្រូវមានការប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។ តែយ៉ាងណាក៏ដោយ លោក ហេង សួរ បានបញ្ជាក់ទៀតថា ការពិភាក្សាប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៤ នឹងត្រូវចេញលទ្ធផលនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច