ព័ត៌មានជាតិ
លោក ស សុខា ប្រាប់មន្ត្រីឱ្យប្រកាន់យកទស្សនៈ «ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱប ទើបជុំ»
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់លោក ត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា។ ជាមួយគ្នានេះ លោក ស សុខា បានណែនាំឱ្យមន្ត្រីទាំងអស់នៅក្រសួងមហាផ្ទៃប្រកាន់យកទស្សនៈ «ដើមឈើមួយដើមទាល់តែខ្ចីដៃគ្នាឱបទើបជុំ»។ លោក ស សុខា បានណែនាំបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនៃក្រសួងមហាផ្ទៃ នាព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ស សុខា ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវចាត់ទុកថា គ្រប់មន្ត្រីទាំងអស់ ជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ។ លោកបន្តណែនាំឱ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវប្រកាន់ខ្ជាប់ទស្សនៈ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ហើយត្រូវរួមសាមគ្គីគ្នា ទម្លុះគោលដៅរួម ចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទុកចិត្ត និងបានស្នើតែងតាំងមុខតំណែងដល់រូបលោកជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-ឆ្នាំ២០២៨៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច