Connect with us

ព័ត៌មានជាតិ

ប្រកាសអាសន្ន! បើកទ្វារទឹកទំនប់វារីអគ្គិសនីតាតៃ អាជ្ញាធរត្រៀមជម្លៀសពលរដ្ឋរកទួលសុវត្ថិភាព

បានផុស

នៅ

ក្រុមហ៊ុនវារីអគ្គិសនីតាតៃបានប្រកាសបើកទ្វារទំនប់ទឹកនៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទឹកភ្លៀងពីខ្សែទឹកខាងលើអាងស្តុកទឹកវារីអគ្គសនីតាតៃ កំពុងកើនឡើងជាលំដាប់។

ក្រុមហ៊ុនវារីអគ្គិសនីតាតៃបានបើកទ្វារទឹក ដែលលំហូរទឹកបញ្ចេញមាន ១ ២០០ ម៉ែត្រគូបក្នុងមួយវិនាទី ចាប់ពីម៉ោង ២ រសៀលថ្ងៃទី ៤ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្លឹម យុនវិសិដ្ឋ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣​នេះថា វារីអគ្គិសនីចិនបានផ្ញើលិខិតមួយដោយប្រកាសអាសន្នបើកទំនប់បញ្ចេញទឹក ១២០០ ម៉ែត្រគូប ក្នុងមួយវិនាទី។

លោកថា ការបើកទំនប់ទឹកនេះ អាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតាមដៃព្រែកស្ថិតក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុងមួយចំនួនដែរ ហើយអាជ្ញាធរបានត្រៀមខ្លួនរួចហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីរងគ្រោះធ្ងន់ធ្ងរ។

អាជ្ញាធរខេត្តកោះកុងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដៃព្រែក ស្ថិតក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម