Connect with us

ព័ត៌មានជាតិ

លោក ស សុខា ដាក់ចេញអភិក្រម កុំ៣ គួរ៣ និងគប្បី១  ដល់មន្ត្រីចំណុះឱ្យក្រសួងមហាផ្ទៃ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ចេញនូវអភិក្រម កុំ៣ គួរ៣ និងគប្បី១ ឱ្យមន្ត្រីក្រោមបង្គាប់អនុវត្ត ដើម្បីទទួលបានជោគជ័យជានិរន្ត។ លោកដាក់ចេញអភិក្រមបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីក្រោមបង្គាប់ នាថ្ងៃទី០៤ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អភិក្រមដែលលោក ស សុខា ដាក់ចេញមាន កុំ៣ គឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា កុំច្រណែនគ្នា ឯអភិក្រមគួរ៣ រួមមាន គឺគួរស្រឡាញ់ និងសាមគ្គីគ្នា គួរជ្រោមជ្រែងគ្នា និងគួរសាទរគ្នា។ សម្រាប់គប្បី១ គឺគប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃឲ្យជុំ និងអនុវត្តន៍ការងារបានជោគជ័យជានិរន្ត។

លើសពីនេះ លោក ស សុខា ក៏បានណែនាំឱ្យមន្ត្រីក្រោមដំបូលនៃក្រសួងមហាផ្ទៃ ត្រូវចាត់ទុកថា ជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ ត្រូវប្រកាន់ខ្ជាប់ទស្សនៈ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រូវរួមសាមគ្គីគ្នា ទម្លុះគោលដៅរួម ចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ ប្រកាន់យកទស្សនៈ «ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱប ទើបជុំ»  ហើយត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណ មុទិតា និងឧបេក្ខា។

បន្ថែមពីនេះ លោកឱ្យមន្ត្រីទាំងអស់នៃក្រសួង​ ចេះគោរពគ្នា តាមឋានន្តរស័ក្តិ និងតាមមុខតំណែងការងារ​ គោរពរចនាសម្ព័ន្ធអង្គភាព ចៀសវាងការផ្លោះរំលង ទាំងការឆ្លងយោបល់ផ្ទាល់មាត់ និងជាពិសេសចរន្ត លិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម។ ចំពោះ រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី។​

លោកក៏បានណែនាំឱ្យ តាមអង្គភាពនីមួយៗគួររៀបចំគំនូសបំព្រួញការងាររដ្ឋបាល (SOP) តាមឋានានុក្រមពីទាបទៅខ្ពស់តាមលំដាប់លំដោយ ហើយអនុវត្តតាមលំហូរតែមួយនេះ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឲ្យបានមើលឃើញទាំងអស់គ្នា  កំណត់របបប្រជុំតាមអង្គភាពនីមួយៗ  ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស។ គ្រប់កម្រិតនៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ ស្ដីពីលទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាសគប្បីបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យមន្ត្រីចូលរួមបំពេញឲ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះចូលចិត្ត ឬមិនចូលចិត្តនោះឡើយ៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម