Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បើក​កិច្ច​ប្រជុំ​បែងចែក​ភារកិច្ច​ជូន​ថ្នាក់​ដឹកនាំ ដើម្បីសម្រេច​គោលដៅ​កសាង​ជា​ស្ថាប័ន​ទំនាក់​ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល

បានផុស

នៅ

ភ្នំពេញ ៖ នា​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្នុង​គោលដៅ​បែងចែក​ភារកិច្ច និង​របៀបរបប​ការងារ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង នា​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​សាល​ប្រជុំ​ចតុម្មុខ​មង្គល ទីស្តីការ​ក្រសួង​ព័ត៌មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការបែងចែក​ភារកិច្ច​ច្បាស់លាស់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ដែល​រាប់​ចាប់ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាម​ចំណេះ​ជំនាញ​និង​សមត្ថភាព ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​បេសកកម្ម​របស់​ក្រសួង​ព័ត៌មាន នោះ​គឺ​ការ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន​ទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដែល​ទំនើប រស់​រវើក សកម្ម បុ​រេ​សកម្ម អន្តរ​សកម្ម ហើយ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

នៅក្នុង​កិច្ចប្រជុំ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ទាំង​៧០​រូប ទទួលបាន​នូវ​ការផ្តល់ជូន​និង​ការ​ពន្យល់​ពី​ភារកិច្ច​និង​ការងារ​របស់ខ្លួន​ច្បាស់លាស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​។ ទន្ទឹមគ្នា​នេះដែរ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​គ្រប់រូប​ត្រូវបាន លោក​រដ្ឋមន្ត្រី លើកទឹកចិត្ត​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ក្រសួង​ទាំងអស់ ក្នុង​គោលដៅ​បង្កើន​ភាព​ស្និទ្ធស្នាល និង​ពង្រឹង​កិច្ចសហការ​ការងារ​ដើម្បី​សម្រេច​លទ្ធផល​រួមគ្នា​។

ក្នុង​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​ទ្វា​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​ទាំង​៥ ត្រូវ​បាន​បើក​ចំហ ហើយ​ថ្នាក់ដឹកនាំ​ត្រូវ​អនុវត្ត​ការងារ​ដោយមាន​ការ​ប្រឹក្សា​ពី​អគ្គនាយកដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ ដើម្បី​ធានា​ថា ​ការអនុវត្ត​ការងារ​របស់​ក្រសួង​ទាំងមូល​។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង​ឱ្យបាន​ដឹងថា ទន្ទឹមនឹង​សេចក្តី​សម្រេច​ផ្លូវការ​នានា ការ​បែក​ចែក​តួនាទី​ជូន​មន្ត្រី ត្រូវបាន​ចាត់ទុកជា​ចំណុច​អាទិភាព និង​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​ទិស​ស្លោក​«​ចាស់​ស្គាល់ផ្លូវ ក្មេង​មាន​កម្លាំង​» ដោយ​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​និង​ជំរុញ​មន្ត្រី​ទាំង​អស់នៃ​ក្រសួង​ព័ត៌មាន ត្រូវ​រួម​សាមគ្គី​គ្នា បំពេញ​កិច្ចការ​តាម​ជំនាញ នា​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ហើយ​ប្រកបដោយ​គុណធម៌​។ លោក​រដ្ឋមន្ត្រី លើក​ទឹក​ចិ​ត្ត​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន បន្ត​ពួតដៃគ្នា​ក្នុង​ដំណើរ​ធ្វើការ​វែងឆ្ងាយ​មួយ​នេះ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ក្រសួង​ព័ត៌មាន និង​វិស័យ​សារ​ព័ត៌​មាននៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​កាន់តែ​ប្រសើរ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម