ព័ត៌មានជាតិ
កូនភ្លោះប្រុសបីនាក់ទី៤០៣របស់សម្ដេចតេជោ ត្រូវបានទទួលអំណោយ
ពោធិ៍សាត់ ៖ អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន កូនភ្លោះបីនាក់ (ប្រុសទាំងបី)តាមរយៈ លោក សេង ទៀង នាយរងខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202801_707-1024x683.jpg)
ពិធីប្រគល់ជូននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិ ផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ផ្ដល់ជួនគ្រួសារកូនភ្លោះ ប្រុស៣ នាក់ កើតនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ រស់នៅភូមិខាងលើ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202801_783-1024x683.jpg)
អំណោយរួមមាន អង្ករ ៥០ គីឡូក្រាម ទឹកដោះគោ២កេះ ស្ករស៥កញ្ចប់ ក្រម៉ា ២សារុង២ និងថវិកា៥លានរៀល។ សូមបញ្ជាក់ថា កូនទីមួយឈ្មោះឈានស៊ីងស៊ីង ភេទស្រីអាយុ ៧ ឆ្នាំ។ ចំណែកកូនភ្លោះ ប្រុសទាំង៣ទី១ ឈ្មោះ ឈានសឹរីបុត្រ ទី ២ ឈ្មោះឈានសួស្ដីនិងទី ៣ ឈ្មោះឈានមង្គល ។ឪពុកឈ្មោះឈាន សុជាតិ អាយុ ៣៦ ឆ្នាំ និងម្ដាយ ឈ្មោះ ពៅ លីណា អាយុ ៣៤ឆ្នាំ មានមុខរបរជួសជុលកង់និងម៉ូតូ។ នេះជាកូនភ្លោះទី ៤០៣ហើយ របស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕
ដោយ ៖ លាន គ្រន
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202801_803-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202801_882-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202801_970-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202802_098-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202802_138-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202802_196-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_20230904_202802_580-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច