ព័ត៌មានជាតិ
ក្រុមហ៊ុនចិនជាង៥០ គ្រោងវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងចិញ្ចឹមគោជ្រូកនៅខេត្តកំពង់ស្ពឺ
លោក Wang Guangguo នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិន ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ឱ្យចូលមកវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។ នេះបើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេមួយផងដែរ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនចំនួន៤ មានទុនវិនិយោគ ២៧៩ លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិតសម្ភារៈប្រើប្រាស់ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ និងបានបង្កើតការងារសរុប ៩៣៥៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
កាលពីថ្ងៃទី ២៤ សីហា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានជំនួបជាមួយប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ។ ក្រោយជំនួបនោះលោកបានសរសេរលើហ្វេសប៊ុកផ្លូវការដូច្នេះថា« សូមស្វាគមន៍ការមកដល់របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ជេនេរ៉ល អីនធើប្រាយ»។ បើតាមលោក វ៉ី សំណាង រោងចក្រនេះស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ក្នុងភូមិសាស្ត្រឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក Ray Chen ប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ បានលើកឡើងថា ជំហានទីមួយរោងចក្រជេនេរ៉ល អីនធើប្រាយ ត្រូវការកម្មករចំនួន៦០០០នាក់-៨០០០នាក់។
ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលបំផុត ទាក់ទាញបានអ្នកវិនិយោគផ្នែកឧស្សាហកម្មរោងចក្រជាច្រើន ក្នុងមួយឆ្នាំៗ ដោយបានបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការងាររាប់ម៉ឺនកន្លែង៕


-
KPT+៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់